មូលដ្ឋានកងអនុសេនាតូចរុស្ស៊ីក្នុងតំបន់ Kurskនៃប្រទេសរុស្សីទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកងទ័ពអ៊ុយក្រែន ដោយគ្រាប់បែកររបស់អាមេរិក

កងទ័ពអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារមូលដ្ឋានកងអនុសេនាតូចនៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី ជាមួយនឹងគ្រាប់បែក GBU-39 របស់សហរដ្ឋអាមេរិកដែលមានភាពជាក់លាក់ខ្ពស់កាលពីថ្ងៃទី 22 ខែសីហា។ការ​វាយ​ប្រហារ​នេះ​កើត​មានឡើង​ចំ​ពេល​ការ​លុក​លុយ​របស់​អ៊ុយក្រែន​ចូល​ក្នុង​តំបន់ Kursk ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី ៦ ខែ​សីហា។

លោក Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយនៅលើ Telegram ថា “ប៉ុស្តិ៍បញ្ជាការយន្តហោះគ្មានមនុស្សបើក អង្គភាពសង្គ្រាមវិទ្យុ-អេឡិចត្រូនិក បរិក្ខារ សព្វាវុធ និងសមាជិកសេវាកម្មរុស្ស៊ីរហូតដល់ 40 នាក់ត្រូវបានទទួលរងការវាយប្រហារ” ។លោក Oleshchuk បានចេញផ្សាយវីដេអូដែលបង្ហាញពីការវាយប្រហារដែលបានកើតឡើងនៅម៉ោង 4 រសៀល  ម៉ោងក្នុងស្រុក កាលពីថ្ងៃទី២២ ខែសីហា។

លោក​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ផលវិបាក​នៃ​ការ​វាយ​ប្រហារ និង​ចំនួន​ទាហាន​រុស្ស៊ី​ដែល​បាន​រង​របួស និង​ស្លាប់​នោះ​ទេ។ អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីថ្ងៃទី 20 ខែសីហាថា ទីក្រុង Kyiv បានឈានទៅមុខចន្លោះពី 28-35 គីឡូម៉ែត្រ ចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ខណៈដែលការលុកលុយមិនធ្លាប់មានពីមុនមកបានឈានចូលដល់សប្តាហ៍ទីបីរបស់ខ្លួន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី 22 ខែសីហា ខណៈពេលដែលទៅទស្សនាតំបន់ព្រំដែនក្នុងសង្កាត់ Sumy Oblast ថា អ៊ុយក្រែនបានចាប់យកការតាំងទីលំនៅរបស់រុស្សីមួយផ្សេងទៀតនៅក្នុងតំបន់ Kursk ក៏ដូចជាអ្នកទោសសង្គ្រាមរុស្ស៊ីជាច្រើននាក់ទៀត។នេះបើយោងតាម The Kyiv Independent ៕

   

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២