គិតត្រឹមព្រឹកថ្ងៃសុក្រនេះ តួលេខអ្នកស្លា..ប់ និងបា..ត់ខ្លួន ដោយសារគ្រោះមហន្តរាយទឹកជំនន់នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ 336 នាក់

ទីក្រុងហាណូយ៖ គិតត្រឹមវេលាម៉ោង ៧ ព្រឹកថ្ងៃសុក្រទី១៣ ខែកញ្ញានេះ ចំនួនអ្នកស្លាប់ និងចំនួនអ្នកបាត់ខ្លួន ដោយសារព្យុះទីហ្វុង យ៉ាហ្គី ទឹកជំនន់ និងការបាក់ដីនៅប្រទេសវៀតណាមបានកើនឡើងដល់ ៣៣៦ នាក់ ក្នុង​នោះ​​អ្នក​ស្លាប់មានចំនួន​២៣៣​នាក់ និង​បាត់​ខ្លួនចំនួន​១០៣​នាក់​។ ។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម ។

ខេត្ត Lào Cai ជា​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​បំផុត ​ដោយ​មាន​អ្នក​ស្លាប់ចំនួន​៩៨​នាក់ និង​បាត់​ខ្លួន​៨១​នាក់​ ជាពិសេស គ្រោះទឹកជំនន់ និងការបាក់ដីដ៏សាហាវនៅ Làng Nủ hamet ក្នុងឃុំ Phúc Khánh ស្រុក Bảo Yên កាលពីថ្ងៃទី១០ ខែកញ្ញា បានបណ្តាលឲ្យមនុស្សចំនួន ១១០នាក់ស្លាប់ និងបាត់ខ្លួន។ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ផ្ទះជាង 9,000 នៅទូទាំងខេត្តត្រូវបានលិចលង់ ដោយទឹកជន់លិច។ ភូមិជាច្រើនត្រូវបានលិចលង់ ហើយអ្នកស្រុកមិនអាចធ្វើដំណើរបានដោយសារទឹកជំនន់ និងការបាក់ដីបិទផ្លូវ។ ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សរុប​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា អស់រាប់​ពាន់​ពាន់​លាន​យ៉េន។

ខេត្ត Lao Cai រួមជាមួយនឹងក្រសួង ស្ថាប័ននានា កំពុងបន្តប្រមូលកម្លាំងដែលមានទាំងអស់ ដើម្បីអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយនេះ។ នៅក្នុងភូមិ Nủ តែមួយ មានមនុស្សប្រមាណជា 650 នាក់កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ក្នុងនោះមានអ្នកស្រុកចំនួន 359 នាក់ និងទាហាន 300 នាក់មកពីយោធភូមិភាគទី 2 ។

បន្ថែមពីលើការបាក់ដីនៅភូមិ Nủ ក៏មានការបាក់ដីមួយទៀតនៅភូមិ Nậm Tông ក្នុងឃុំ Nậm Lúc ស្រុក Bắc Hà បានបាក់ផ្ទះអស់ប្រមាណជា ៨ខ្នង បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧ នាក់ និងរបួស ១១ នាក់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ មនុស្ស ១១ នាក់នៅតែបាត់ខ្លួន៕

ប្រភព៖ Việt Nam News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២