ប្រទេសអ៊ីតាលីនឹងទិញយន្តហោះចម្បាំង F-35 បន្ថែមចំនួន 25 គ្រឿងទៀត ក៏ដូចជាយន្តហោះចម្បាំង Euro ថ្មី ខណៈដែលការចំណាយលើលទ្ធកម្មការពារជាតិរបស់ខ្លួនកើនឡើង 16.8% នៅឆ្នាំនេះដល់ 9.3 ពាន់លានអឺរ៉ូ ឬ 10.3 ពាន់លានដុល្លារ។នេះបើយោងតាមរបាយការណ៍ថវិកាថ្មីមួយត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ។របាយការណ៍នោះបានបញ្ជាក់ថា ទីក្រុងរ៉ូមក៏នឹងវិនិយោគកន្លះពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៤ លើការអភិវឌ្ឍន៍កម្មវិធីប្រយុទ្ធលើអាកាសជំនាន់ទី ៦។


ឯកសារថវិកា ដែលបានផ្តល់ឱ្យការវិភាគដំបូងនៃការចំណាយលើវិស័យការពារជាតិឆ្នាំ 2024 របស់ប្រទេសអ៊ីតាលី ក៏ដូចជាការព្យាករណ៍សម្រាប់ឆ្នាំ 2025 និង 2026 បានបញ្ជាក់ពីរបាយការណ៍នៃការបញ្ជាទិញ យន្តហោះF-35 បន្ថែមនៅឆ្នាំនេះ ដើម្បីបន្ថែមទៅលើការទិញយន្តហោះ ដែលបានគ្រោងទុកពីមុនរបស់ប្រទេសចំនួន 90គ្រឿង ។
ឯកសារនោះបានបញ្ជាក់ថា ឥឡូវនេះ ប្រទេសអ៊ីតាលីនឹងចំណាយប្រាក់ចំនួន7 ពាន់លានអឺរ៉ូដើម្បីទិញយន្តហោះចំនួន 25 គ្រឿងបន្ថែម រួមទាំង F-35A ចំនួន 15 គ្រឿង និង F-35B ចំនួន 10 គ្រឿង ដើម្បីធ្វើឱ្យកំណើនយន្តហោះ F-35 របស់អ៊ីតាលីកើនឡើងដល់ទៅ 115គ្រឿង។

ប្រភពពីមន្ត្រីការពារជាតិបានប្រាប់ Defence News ថា យន្តហោះ F-35A ថ្មីទាំង 15 នឹងត្រូវបានដំណើរការដោយកងទ័ពអាកាសអ៊ីតាលី ខណៈដែល F-35B ចំនួនដប់គ្រឿងនឹងត្រូវបែងចែកទៅឱ្យកងទ័ពអាកាស និងកងទ័ពជើងទឹកអ៊ីតាលី។
ការបញ្ជាទិញយន្តហោះ 90 គ្រឿងនោះគឺ F-35As ចំនួន60គ្រឿង និងF-35Bs 15គ្រឿង សម្រាប់កងទ័ពអាកាស និង F-35B ចំនួន15គ្រឿងសម្រាប់កងទ័ពជើងទឹក។ បច្ចុប្បន្ន កងទ័ពអាកាស និងកងទ័ពជើងទឹក គ្រោងនឹងហោះហើរយន្តហោះ F-35B របស់ពួកគេ ពីនាវាផ្ទុកយន្តហោះចម្បាំង Cavour របស់អ៊ីតាលី។

ក្នុងឆ្នាំ 2009 ដើមឡើយ អ៊ីតាលី មានគម្រោងបញ្ជាទិញយន្តហោះ F-35 ចំនួន 131 គ្រឿង ហើយបានកាត់បន្ថយការបញ្ជាទិញរបស់ខ្លួនមកនៅ 90គ្រឿង។
ឯកសារដដែលបានបន្ថែមថា ការងាររបស់ប្រទេសអ៊ីតាលីលើកម្មវិធីនេះមានចំនួនសរុប 4.7 ពាន់លានអឺរ៉ូគិតត្រឹមខែធ្នូ ឆ្នាំ 2023 ជាមួយនឹងប្រាក់ចំណូលចំនួន 1.6 ពាន់លានអឺរ៉ូផ្សេងទៀតពីសន្និបាតចុងក្រោយរបស់ប្រទេសអ៊ីតាលី។ឯកសារថវិកាក៏បានរាយការណ៍ផងដែរថា ថវិកា 506 លានអឺរ៉ូកំពុងត្រូវបានវិនិយោគក្នុងឆ្នាំ 2024 លើកម្មវិធីប្រយុទ្ធ GCAP ដែលអ៊ីតាលីបានសហការជាមួយចក្រភពអង់គ្លេស និងជប៉ុន។
ឯកសារក៏បានរាយការណ៍ផងដែរថា ថវិការចំនួន 690 លានអឺរ៉ូត្រូវបានបន្ថែមទៅមូលនិធិដែលកំពុងបន្តនៃកម្មវិធី Eurofighter ដើម្បីចាប់ផ្តើមការទិញយន្តហោះចម្បាំងទីបួនចំនួន 24 គ្រឿងដើម្បីជំនួសយន្តហោះ 26 គ្រឿងដែលនឹងត្រូវបញ្ឈប់នៅឆ្នាំ 2029 ។ ថវិកាឆ្នាំ 2024 រួមមានការចំណាយសរុបរបស់ក្រសួងការពារជាតិចំនួន 20.85 ពាន់លានអឺរ៉ូ កើនឡើងពី 19.56 ពាន់លានអឺរ៉ូដែលបានចំណាយក្នុងឆ្នាំ 2023 ដែលជាការកើនឡើងលើចំនួន 18 ពាន់លានអឺរ៉ូដែលបានចំណាយក្នុងឆ្នាំ 2022 ៕

ប្រែសម្រួលដោយ៖ វាសនា