មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ដោយជំនន់ទឹកភ្លៀង ដែលបានបំផ្លាញមជ្ឈមណ្ឌលទេសចរណ៍នៅប្រទេសមីយ៉ាន់ម៉ា

យ៉ាងហោចណាស់មនុស្សចំនួន 30 នាក់បានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗនៅក្នុងទីប្រជុំជន Kalaw ភាគខាងត្បូងរដ្ឋ Shan ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈដែលមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន។នេះបើយោងតាមក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត។សមាជិកម្នាក់នៃសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា (MRCS) ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបាននិយាយថា ក្រុមជួយសង្គ្រោះផ្សេងទៀតក៏កំពុងធ្វើការដើម្បីប្រមូលសាកសព និងដឹកជញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Kalaw និងទីក្រុងក្បែរនោះផងដែរ។

គ្រោះមហន្តរាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅពេលដែលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកហូរខ្លាំងពីភ្នំក្បែរនោះ ដែលបណ្តាលឱ្យព្រែក Kalaw មានទឹកហូរហៀរ និងជន់លិចក្រុងភាគច្រើន។

យោងតាមក្រុមជួយសង្គ្រោះបានឱ្យដឹងថា ទឹកជំនន់បានស្រកចុះនៅថ្ងៃអង្គារ ដោយបង្ហាញពីលទ្ធផលដ៏អាក្រក់ ផ្ទះយ៉ាងហោចណាស់ចំនួន 250 ខ្នងត្រូវបានបំផ្លាញ និងសំណង់ជាង 600 ផ្សេងទៀត រួមទាំងសណ្ឋាគារ និងហាងលក់វត្ថុអនុស្សាវរីយ៍ត្រូវបានខូចខាត។

ក្រុមជួយសង្គ្រោះនៅ Kalaw នៅតែត្រូវការស្បៀងអាហារ សម្ភារៈពេទ្យ និងសំលៀកបំពាក់គ្រប់គ្រាន់សម្រាប់ជនភៀសខ្លួនរាប់ពាន់នាក់។ អ្នកស្រុកបាននិយាយថា មន្ត្រីរដ្ឋាភិបាលបានផ្តល់អាហារមួយចំនួនដល់ពួកគេ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ហើយប្រជាជនត្រូវស្វែងរកការផ្គត់ផ្គង់ផ្ទាល់ខ្លួនរបស់ពួកគេ។នេះបើយោងតាម The Irrawaddy ចេញផ្សាយនៅថ្ងៃនេះ៕

      

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២