សមាសភាពរាជរដ្ឋាភិបាលចំនួន២រូបត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកោះសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈតែមួយគត់គឺ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប។

សមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន២រូប ដែលរដ្ឋាភិបាលធ្វើការកែសម្រួល ហើយត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនាថ្ងៃនេះនោះគឺឯកឧត្តម ហួត ហាក់ និង ឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

សូមអបអរសាទរ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម សុខ សូកេន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤នេះ៕

   

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២