បាក់ថ្គាមក៏ពិតមែន តែរស្មី គុនខ្មែរ មិនបាក់ទឹកចិត្ត ឬបាកស្បាតនោះទេ សមត្ថភាពកើនឡើងទ្វេដង ឥឡូវនេះរូបគេបានត្រៀមអាវុធរួចហើយ ដើម្បីបំបាក់ជើងខ្លាំងមកពីប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ បាក់ថ្គាមក៏ពិតមែន តែរស្មី គុនខ្មែរ មិនបាក់ទឹកចិត្ត ឬបាកស្បាតនោះទេ មានតែកើនសមត្ថភាពទ្វេដងថែមទៀត សប្តាហ៍នេះកីឡាករគុនខ្មែរវ័យក្មេង   រស្មី គុនខ្មែរ នឹងត្រូវជួបប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយកីឡាករមកពីប្រទេសមីយ៉ាន់ម៉ា ឈ្មោះ ស៊ូវ ហលម៉ីន នៅលើសង្វៀន Kun Khmer Mattrid Grand Fight នាថ្ងៃទី២២ ខែកញ្ញា  ឆ្នាំ ២០២៤ ចុងសប្តាហ៍នេះ ។

ពេលជួបសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់ថោន រស្មីគុនខ្មែរបានឲ្យដឹងថា ចាប់តាំងពីគេជាពីរបួសបាក់ឆ្អឹងថ្គាមមុខនោះមក ប្រកួត ១១ ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ទោះបីការប៉ះកីឡាករភូមានេះ អាចនឹងប្លែកបន្តិចសម្រាប់រូបគេ តែបើឡើងសង្វៀនហើយត្រូវតែវាយ ដើម្បីឱ្យកីឡាករមីយ៉ានម៉ារូបនោះស្គាល់ក្បាច់គុនខ្មែរម្តងថា​ ខ្លាំងប៉ុណ្ណា។

គួរជម្រាបផងដែរថា នេះជាលើកដំបូងហើយ ដែលកីឡាករវ័យក្មេងជើងខ្លាំង មកពីក្លឹបគុនខ្មែរដូនតារូបនេះ ប្រកួតប៉ះជាមួយកីឡាករអន្តរជាតិ ដែលមកពីប្រទេសមីយ៉ាន់ម៉ា តែគេហាក់បីដូចជាមិនភ័យព្រួយបារម្ភឡើយ ព្រមជាមួយនឹងការបង្ហាញនូវទឹកមុខសប្បាយរីករាយ ដែលទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតសម្រាប់រូបគេ។

ចង់ដឹងថាតើរស្មី គុនខ្មែរអាចរក្សាបានកំណត់ត្រាមិនដែលចាញ់បន្តទៀតដែរឬយ៉ាងណា កុំភ្លេចជួបគ្នា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង ១១ព្រឹកតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV និង Mattrid Beer ផងដែរ។

មិនតែប៉ុណ្ណោះក៏មានគូពិសេសៗជាច្រើនគូទៀតដែរ នៅលើសង្វៀន Kun Khmer Mattrid Grand Fight សប្ដាហ៍នេះគឺការប្រកួតគូរកីឡាការិនី សាក់ ស្រីពេជ្រ ជួបប្រកួតជាមួយកីឡាការិនី លុយ ស្រីនី។ថេន សំអូន ត្រូវប៉ះជាមួយ ទាំ រ៉ាវុធ។អ្នកលេងជើងខ្លាំង រិគី សេងហុង ប៉ះជាមួយកីឡាករកម្លាំងបាយ សៅ ជេដដាយ។កំពូលអ្នកលេងរន្ទះជើង ចាន់ ប៊ុនលាភ ប៉ះជាមួយកំពូលអ្នកលេងកណ្តាប់ដៃ មកពីប្រទេសហ្វីលីពីនកីឡាករ អ៊ីស្រាន់ ស៊ីបបាស្ទីន ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២