ធ្លាប់ប៉ះកីឡាករមកពីUzbekistanម្តងហើយចាញ់ពិន្ទុ  ឥឡូវនេះ ឯម ដារ៉ូប៉ះជើងខ្លាំងមកពីប្រទេសនេះម្តងទៀត តែគេថា សុំផ្តាច់វិញហើយលើកនេះ

ភ្នំពេញ៖ បទពិសោធន៍ឈឺចាប់ធ្លាប់ប៉ះកីឡាករអន្តរជាតិមកពីប្រទេស Uzbekistan ម្តងចាញ់ពិន្ទុ ប៉ះគ្នាលើកនេះជាលើកទី២ ឯម ដារ៉ូថា មិនឱ្យភ្លាត់ដូចមុនទៀតឡើយ។ ការប្រកួតចាប់ផ្តើមពីម៉ោង 3:00 រសៀលថ្ងៃអាទិត្យ ទី 22 ខែកញ្ញា ឆ្នាំ 2024 កីឡាករឯម ដារ៉ូ ត្រូវជួបប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយ កីឡាករUzbekistan មានឈ្មោះថា SHERZOD ALIKULOV ជាលើកទី២ ក្នុងការប្រកួតប្រភេទទម្ងន់ 66kg សង្វៀន Mas Fight Cambodia នាសប្ដាហ៍នេះ។

ការប្រកួតលើកទីមួយជាបទពិសោធន៍ ប៉ុន្តែពេលនេះដារ៉ូ បានស្គាល់ពីសមត្ថភាពរបស់កីឡាករមកពីប្រទេសមួយនេះហើយ តាមការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានថោន កីឡាករជើងខ្លាំងរូបនេះបានឲ្យដឹងថា វាអាចជារឿងប្លែកថ្មីមួយទៀត ព្រោះកីឡាករដែលមកពីប្រទេសនេះ ជាប្រទេសអាស៊ីកណ្ដាល ហើយក៏ធ្លាប់ជាអតីតសហភាពសូវៀត ដែលស្ទាយវាយរបស់ពួកគាត់គឺ មានបច្ចេកទេសខុសប្លែកពីកីឡាករមកពីប្រទេសដទៃ  ដូច្នេះហើយរាងលំបាកក្នុងការវាយបន្តិច ប៉ុន្តែកីឡាកររូបនេះមិនមែនជាដៃគូចាស់សងសឹករបស់ខ្លួនទេ ជាដៃគូថ្មីដែលមកពីប្រទេសតែមួយ ។

លើកនេះកីឡាករ ជើងខ្លាំងមកពីក្លឹបគុនខ្មែរដូនតារូបនេះបានរៀបរាប់ថា គេបានត្រៀមខ្លួនរួចជាស្រេចហើយ ដោយបានបំបែកក្បាច់ជាច្រើន ហើយបានធ្វើការហ្វឹកហាត់បច្ចេកទេសច្រើនលើកនេះ និងបង្ហាញខ្លួនបានល្អសម្រាប់បងប្អូនដែលគាំទ្រគុនខ្មែរ ។

សង្វៀន Mas Fight សប្តាហ៍នេះមានការប្រកួតដ៏ជក់ចិត្តជាច្រើនគូទៀតគូមិត្តភាពជាតិគុនខ្មែរ មានការប្រកួតគួរកីឡាការិនីដ៏ជក់ចិត្ត លីន ស្រីនីតប៉ះជាមួយនឹងកីឡាការិនី  ខន វិចិត្រចាន់ត្រា។លី សុផែន  ជួបប្រកួតជាមួយ ពេជ្រ មហារិទ្ធី។គូកក្រើកសង្វៀនឡុង សំណាងមកប្ដូរអាវុធជាមួយ  កូស៊ីន គុនខ្មែរ។

គូមិត្តភាពជាតិម៉ាស់ហ្វៃ (Mas Fight Rules) ជិន ចាង ប្រកួតជាមួយ ង៉ែត រដ្ឋា។

គូមិត្តភាពអន្តរជាតិគុនខ្មែរ កំពូលអ្នកលេងកែង ណង សាវ ត្រូវប្រកួតប៉ះកីឡាករអឺរ៉ង់  MOHAMMAD JAVAD។ឯម ដារ៉ូ  ប៉ះ កីឡាករSHERZOD ALIKULOV មកពីប្រទេស Uzbekistan។

ការប្រកួតធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្មវិធីចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២