ក្រោយពីជោគជ័យនៅកូរ៉េ ឡុង អាឆើត មកប្រកួតនៅលើសង្វៀនថោនលើកនេះ ប៉ះជើងខ្លាំងមកពីចិនម្តង ចាំមើលៗឡុង អាឆើតអាចទប់ទល់បានប៉ុន្មានទឹក?

ភ្នំពេញ៖ កីឡាករឡុង អាឆើត កំពុងតែមានប្រជាប្រិយភាពលេចធ្លោខ្លាំង ក្រោយពីបានទៅលេងទឹកភ្លៀងនៅក្រៅប្រទេស ហើយបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ ។

កីឡាករវ័យក្មេងមកពីក្លឹបខ្លារខិនមានរិទ្ធ ឡុង អាឆើត ហ៊ានណាត់កីឡាករជើងខ្លាំងចិន មកប្តូរកណ្ដាប់ដៃ នៅសង្វៀនក្នុងស្រុកវិញម្ដងនាចុងសប្តាហ៍នេះ  ។ដោយរូបគេនឹងត្រូវជួបប្រកួតតតាំង ជាមួយកីឡាករជើងខ្លាំងមកពីប្រទេសចិនគឺកីឡាករ ZHANG YUHAO ។តាមដឹងកីឡាកររូបនេះគឺជាកីឡាករដែលមានក្បាច់រហ័ស អាវុធសម្លាប់របស់គេគឺកណ្ដាប់ដៃ ហើយកន្លងមករូបគេមិនងាយភ្លាត់ចាញ់ក្រោមធ្វើដៃគូប្រកួតនោះឡើយ។

ជំនួបប្រកួតលើកនេះ អាចជាការប្រកួតដ៏តានតឹងថ្មីមួយទៀត ក៏ជាបទពិសោធន៍មួយទៀតផងដែរ សម្រាប់កីឡាករវ័យក្មេងគុនខ្មែររបស់យើងរូបនេះ ក្រោយពីបានដកស្រង់បទពិសោធន៍ ដែលស្ថានីយទូរទស្សន៍ថោន បាននាំទៅប្រកួតនៅក្រៅប្រទេស ព្រមជាមួយនឹងភាពជោគជ័យកាលពីពេលកន្លងទៅថ្មីៗនេះ។

ក្រៅពីគូប្រកួតដ៏ជក់ចិត្តនេះ ក៏នៅមានគូប្រកួតពិសេសៗសរុបជាច្រើនគូទៀតនៅលើសង្វៀន Mas Fight Cambodia សប្ដាហ៍នេះរួមមាន៖

-គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)គឺជាការជួបគ្នារវាង មិត្រ សុភ័ក្រ ជាមួយនឹងកីឡាករជើងខ្លាំង ឈុត ប្រាក់កាក់។អ្នកលេងរន្ទះជើង កំពែង ខ្មៅ ជួបប្រកួតជាមួយ អ្នកលេងកម្លាំងបាយ លាភ សំណាង។ចំណែកឯកីឡាករកាន់ សុវណ្ណ មកប្ដូរអាវុធជាមួយកីឡាករ  ថា សារុន។ កូនពៅត្រកូលសូត្រ អ្នកលេងអាវុធវ័យក្មេងសូត្រ សុខឃីម ត្រូវជួបគ្នាជាមួយសិស្សច្បង  យ៉ន ពិសី។

-ការប្រកួតគូរមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)គឺជាការជួបគ្នារវាងអ្នកលេងអាវុធវ័យក្មេង មកពីក្លឹបគុនខ្មែរដូនតា សេងទ្រី គុនខ្មែរ ជួបតតាំងជាមួយកីឡាករមកពីប្រទេសអឺរ៉ង់គឺកីឡាករ  MEHRAN ក្នុងការប្រកួតវាយ៣ទឹក លក្ខណៈគុនខ្មែរ។

ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣រសៀលតទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សិកែវ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV, Town FM102.25 និង Cambodia Beerផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២