រយៈពេល៨ខែឆ្នាំនេះ កម្ពុជារកចំណូលពីការនាំចេញសំបកកង់រថយន្តប្រមាណជាង ៥២៧លានដុល្លារអាមេរិក

បើទោះបីជាពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក្តី ប៉ុន្តែសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាត្រូវបានសេដ្ឋវិទូមួយចំនួនមើលឃើញថា នៅតែបន្តមានកំណើនទៅមុខឥតឈប់ឈរ។ដោយកាលពីពេលថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥។កំណើនសេដ្ឋកិច្ចរបស់កម្ពុជានេះគឺមួយផ្នែកធំពឹងផ្អែកទៅលើការនាំចេញនូវកសិផល និងវិស័យឧស្សាហ៍កម្មជាដើម។

ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៤នេះ បើនិយាយពីឧស្សាហ៍កម្មផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជាវិញ កម្ពុជាបាននាំចេញសំបកកង់រថយន្តដែលមានតម្លៃជាទឹកប្រាក់ចំនួន ៥២៧ លានដុល្លារអាមេរិក ដោយបច្ចុប្បន្ននេះក្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ កំពុងដំណើរផលិត។ បើប្រៀបធៀបរយៈពេលដូចគ្នាកាលឆ្នាំមុន កម្ពុជាបាននាំចេញសំបកកង់រថយន្តមានចំនួនត្រឹមតែ ១៩៣ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយមានរោងចក្រតែមួយតែប៉ុណ្ណោះ ហើយបើគិតជាភាគរយនៃរយៈពេលដូចគ្នានៃឆ្នាំនេះ និង ឆ្នាំមុនមានកំណើនរហូតដល់ ១៧៣% ។ ខណៈពេលបច្ចុប្បន្នកម្ពុជាក៏មានគម្រោងសាងសង់រោងចក្រផលិតសំបកកង់រថយន្តបន្ថែមទៀតផងដែរ។នេះយើងតាម Cambodia Devlopment Projects៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២