យន្តហោះទ.ម្លា.ក់គ្រា.ប់បែ..កបំបាំងកាយ B-2 Spirit របស់សហរដ្ឋអាមេរិក ចាប់ផ្តើមបើកការវា.យប្រ.ហារទៅលើក្រុម Houthi ក្នុងប្រទេសយេម៉ែន

ប្រមុខការពារជាតិអាមេរិកបាននិយាយថា យោធាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ទៅលើគោលដៅរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញនេះថា យន្តហោះទម្លាក់គ្រាប់បែក B-2 របស់កងទ័ពអាកាសអាមេរិកបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ ប្រឆាំងនឹងទីតាំងផ្ទុកអាវុធក្រោមដីចំនួន 5 នៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួក Houthi នៃប្រទេសយេម៉ែន។


លោក Austin បាន​និយាយ​ថា ការ​វាយ​ប្រហារ​នោះ​បាន​កំណត់​គោល​ដៅ​លើ​ទីតាំង​ក្រោម​ដី ដែល​ប្រើ​សម្រាប់​រក្សា​ទុក​គ្រឿង​សព្វាវុធ​នៃ​ប្រភេទ​ដែល​ក្រុម Houthis ប្រើ​ដើម្បី​កំណត់​គោលដៅ​លើ​នាវា​ស៊ីវិល និង​យោធា​ក្នុង​តំបន់។ លោក Austin បាននិយាយថា នេះគឺជាការបង្ហាញតែមួយគត់នៃសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការកំណត់គោលដៅដែលសត្រូវរបស់យើងព្យាយាមមិនឱ្យទៅដល់ ទោះជាកប់នៅក្រោមដីយ៉ាងជ្រៅ ឬរឹងមាំយ៉ាងណាក៏ដោយ។

ការងាររបស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរយៈចម្ងាយឆ្ងាយ B-2 Spirit របស់កងទ័ពអាកាសអាមេរិក បង្ហាញពីសមត្ថភាពវាយប្រហារសកលរបស់សហរដ្ឋអាមេរិក ដើម្បីចាត់វិធានការប្រឆាំងនឹងគោលដៅទាំងនេះ នៅពេលចាំបាច់ គ្រប់ពេលវេលា គ្រប់ទីកន្លែង៕

   

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២