រហូតមកដល់ពេលនេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ប្រទេស​លីបង់បានកើនឡើង​ដល់២,៤៨៣​នាក់ហើយ

ក្រសួងសុខភាពលីបង់បាននិយាយកាលពីថ្ងៃចន្ទម្សិលម៉ិញនេះថាចំនួនអ្នកស្លាប់ពីការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីថ្ងៃទី 8 ខែតុលាឆ្នាំ 2023នោះមក បានកើនឡើងដល់ 2,483 នាក់ហើយរហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងនេះបាននិយាយថា មនុស្ស 19 នាក់ត្រូវបានសម្លាប់ និង 98 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅទូទាំងប្រទេសលីបង់ ដែលបង្កើនចំនួនអ្នករងរបួសរហូតដល់ 11,628នាក់។

ទោះជាយ៉ាងនេះក្តី ចំនួនអ្នកស្លាប់មិនរាប់បញ្ចូលមនុស្ស 24 នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកថ្ងៃចន្ទ នៅក្នុងតំបន់ផ្សេងៗនៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់នោះទេ។ អ៊ីស្រាអែល​បាន​ធ្វើ​យុទ្ធនាការ​ផ្លូវ​អាកាស​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​លីបង់​ប្រឆាំង​នឹង​អ្វី​ដែល​ខ្លួន​អះអាង​ថា ​ជា​គោល​ដៅ​របស់​ក្រុម​ហេសបូឡា​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា កន្លងទៅនេះ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជាង ១,៣៤ លាន​នាក់​រត់ភៀស​ខ្លួន។ យុទ្ធនាការពីលើអាកាស គឺជាការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលអ៊ីស្រាអែលបានសម្លាប់មនុស្សជាង 42,600 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើកចុងក្រោយ។

ទោះបីជាមានការព្រមានពីអន្តរជាតិថា តំបន់មជ្ឈឹមបូព៌ា ស្ថិតក្នុងមាត់ជ្រោះនៃសង្រ្គាមក្នុងតំបន់ ចំពេលមានការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងលីបង់  ដោយពួកគេបានពង្រីកជម្លោះដោយបើកការលុកលុយចូលទៅភាគខាងត្បូងប្រទេសលីបង់ថែមទៀត៕

 

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២