ការវាយប្រហារសងសឹករបស់​អ៊ីស្រាអែល ទៅ​លើ​អ៊ីរ៉ង់​បាន​បំផ្លាញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លS-300 ផលិតដោយរុស្ស៊ីចំនួន៣គ្រឿង និងហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើនកន្លែងទៀត

សារព័ត៌មាន Fox News បានចុះផ្សាយថា អ៊ីស្រាអែលបានបំផ្លាញប្រព័ន្ធការពារមីស៊ីល S-300 ផលិតដោយរុស្ស៊ីចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់ នៅអំឡុងពេលវាយប្រហារសងសឹកកាលពីសប្តាហ៍មុនប្រឆាំងនឹងរដ្ឋអ៊ីស្លាមមួយនេះ។ អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​យុទ្ធសាស្ត្រ​កាលពីព្រឹក​ថ្ងៃ​សៅរ៍ទី 26 ខែ​តុលា ដោយ​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​។ ការវាយប្រហារបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាដ៏សំខាន់ ដោយបានផ្តល់នូវការវាយលុក និងយុទ្ធសាស្ត្រ ចំពោះសមត្ថភាពរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់លើអ៊ីស្រាអែលកាលពីប៉ុន្មានសប្តាហ៍មុន។


នៅដើមឆ្នាំនេះ អ៊ីរ៉ង់មានតែប្រព័ន្ធមីស៊ីល S300 ចំនួន៤គ្រាប់ប៉ុណ្ណោះ។ កាល​ពី​ខែ​មេសា អ៊ីស្រាអែល​បាន​បំផ្លាញ​ប្រព័ន្ធ​មីស៊ីល​មួយ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​មីស៊ីល​បាលីស្ទីក​លើក​ដំបូង​របស់​អ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសបានបំផ្លាញប្រព័ន្ធមីស៊ីល S-300 ចំនួនបី របស់អ៊ីរ៉ង។ភាគច្រើននៃប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានប្រាប់ Fox News ។


នៅក្នុងប្រតិបត្តិការសងសឹក យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានបំផ្លាញប្រព័ន្ធរ៉ាដាជាច្រើន ដែលចាំបាច់សម្រាប់ដឹកនាំមីស៊ីលផ្លោងដូចគ្នាដែលត្រូវបានបាញ់មកលើអ៊ីស្រាអែលក្នុងខែមេសា និងថ្ងៃទី 1 ខែតុលា នៅពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងចំនួន 181 គ្រាប់ទៅកាន់អ៊ីស្រាអែល។ ក្រសួងការពារជាតិអ៊ីស្រាងែលបាននិយាយថា កាំជ្រួចជាច្រើនត្រូវបានបំផ្លាញមុនពេលទៅដល់គោលដៅរបស់ពួកគេ ហើយខ្លះទៀតបានបង្កការខូចខាតតិចតួចប៉ុណ្ណោះ៕
 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២