នៅពេលដែលការបោះឆ្នោតបានបន្តនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលម៉ិញនេះ អតីតប្រធានាធិបតី Donald Trump បានធ្វើការចោទប្រកាន់ពីការក្លែងបន្លំការបោះឆ្នោតនៅក្នុងទីក្រុង Philadelphia ដែលជាការអះអាងដែលត្រូវបានច្រានចោលភ្លាមៗដោយមន្ត្រីក្នុងតំបន់ រួមទាំងស្នងការសាធារណៈរដ្ឋផងដែរ។


អតីតប្រធានាធិបតី Donald Trump បានចូលទៅកាន់ Truth Social ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់ ដែលបាន បើកដំណើរការបន្ទាប់ពីការហាមឃាត់របស់គាត់ពី Twitter ដែលឥឡូវនេះត្រូវបានគេស្គាល់ថា ជា X ដោយចោទប្រកាន់ពីភាពមិនប្រក្រតីដែលរីករាលដាលនៅទីក្រុង Philadelphia ដែលជាមូលដ្ឋានរឹងមាំរបស់ប្រជាធិបតេយ្យនៅក្នុងរដ្ឋ Pennsylvania ។ ដោយលោកបាននិយាយច្រើនអំពីការបោកប្រាស់ដ៏ធំនៅទីក្រុង Philadelphia។


ស្នងការក្រុង Philadelphia លោក Seth Bluestein មន្ត្រីបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ដែលទទួលខុសត្រូវលើការត្រួតពិនិត្យដំណើរការបោះឆ្នោតរបស់ទីក្រុង បានឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះភ្លាមៗ។ លោក Bluestein បាននិយាយនៅលើ X. ស្នងការក្រុង ដោយបានបន្ថែមថា ការិយាល័យរបស់គាត់បានរក្សាទំនាក់ទំនងជាទៀងទាត់ជាមួយគណៈកម្មាធិការជាតិសាធារណរដ្ឋ និងឆ្លើយតបចំពោះភាពមិនប្រក្រតីដែលបានរាយការណ៍ទាំងអស់នៅការិយាល័យបោះឆ្នោត។

ប្រជាជនអាមេរិករាប់លាននាក់បានធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃអង្គារដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី47 របស់ខ្លួន រវាងលោក Donald Trump មកពីខាងគណបក្សសាធារណៈរដ្ឋ ប្រកួតប្រជែងជាមួយអនុប្រធានាធិបតី លោកស្រី Kamala Harris
មកពីគណបក្សប្រជាធិបតេយ្យ។បើតាមលទ្ធផលស្ទាបស្ទង់ ដែលបណ្តាញសង្គម និងទូរទស្សន៍ល្បីៗនៅលើពិភពលោកបានផ្សព្វផ្សាយគឺសម្លេងរបស់អ្នកទាំងពីរមានភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង៕


ប្រភព៖ A News
ប្រែសសម្រួលដោយ៖ វាសនា