ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ ប្រទេសកម្ពុជាបានសម្រេចការ នាំចេញអង្គរបានចំនួន ៥០៧ ០២៩ តោន មាន ៦៦ គោលដៅ ហើយក្រុមហ៊ុននាំចេញមានចំនួន ៥៥ ក្រុមហ៊ុន គិតជាទឹកប្រាក់ មានចំនួន ៣៧៦.៦៣ លានដុល្លារសហរដ្ឋអាមេរិក។ដោយក្នុងនោះការនាំចេញទៅកាន់ទីផ្សារទ្វីបអឺរ៉ុបមានចំនួន២៦ប្រទេស បានចំនួន ២៥៤ ៩៤៥ តោនស្មើនឹងទំហំទឹកប្រាក់ចំនួន ១៩៦-៩៣លានដុល្លាសហរដ្ឋអាមេរិក។


ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ប្រទេសបានចំនួន ១០០ ៩៩៦ តោនស្មើ ៦៦.៦៣លានដុល្លាសហរដ្ឋអាមេរិក។ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តបានចំនួន ៩៣ ១៩៧ តោន ស្មើ ៦១.៤៨លានដុល្លាសហរដ្ឋអាមេរិក។ក្រៅពីនោះបណ្តាប្រទេសផ្សេងៗទៀតចំនួន៣០ នៅមជ្ឈិមបូព៌ាបានចំនួន ៥៧ ៨៩១ តោន ស្មើនឹង ៥១.៦១លានដុល្លាសហរដ្ឋអាមេរិក។


ប្រភេទអង្គរដែលនាំចេញទាំងនោះរួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ ៧៣.២១% ,អង្ករសគ្រាប់វែងង ២១.៧១%, អង្ករចំហុយ ៣.០៤% ,អង្ករសរីរាង្គ ១.៧៤% និងអង្ករផ្សេងៗទៀត ០.៣០% ។

ការនាំចេញស្រូវទៅកាន់ទីផ្សារប្រទេសជិតខាងបានចំនួន ៤ ០៣៦ ៣៣៦ តោន ស្មើនឹង ១ ១៨៥. ១៦លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ចំនួន៨៦% បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ៖ សំណាង