អាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា មនុស្សប្រហែល 52 នាក់ត្រូវបានសម្លាប់ និង 161 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងប្រទេស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា ការស្លាប់បន្ថែមចំនួន52នាក់នេះ បានធ្វើឱ្យចំនួនមនុស្សស្លាប់ចាប់តាំងពីខែតុលាឆ្នាំមុនកើនឡើងដល់ទៅ 3,103 នាក់ និង 13,856 នាក់ផ្សេងទៀតបានរងរបួស។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសដ៏ធំនៅក្នុងប្រទេសលីបង់ចាប់តាំងពីចុងខែកញ្ញាមក ប្រឆាំងនឹងអ្វីដែលខ្លួនបានអះអាងថាជាគោលដៅរបស់ក្រុមហេសបូឡា ក្នុងការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមលីបង់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែលបានពង្រីកជម្លោះដោយបើកការវាយលុកដោយថ្មើរជើង នៅភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃទី ១ ខែតុលា ឆ្នាំនេះ៕
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា