យន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើជំរំ IDP នៅភាគខាងត្បូងរដ្ឋសានបណ្តាលឱ្យរងរបួស និងបំផ្លាញផ្ទះសម្បែងរបស់ពួកគេអស់ជាច្រើនខ្នង

នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ The Irrawaddy បានធ្វើការផ្សាយ ដោយយោងតាមកងកម្លាំងការពារប្រជាជនទីប្រជុំជន Moebye បានឱ្យដឹងថា យន្តហោះរបស់របបយោធាមីយ៉ាន់ម៉ា បានធ្វើការទម្លាក់គ្រាប់បែកជាថ្មីម្តងទៀត ដោយបានកំណត់គោលដៅលើជំរុំជនភៀសខ្លួននៅក្នុងភូមិ La Ei ក្នុងទីប្រជុំជន Pekon ក្នុងរដ្ឋ Shan ភាគខាងត្បូងកាលពីថ្ងៃចន្ទម្សិលម៉ិញនេះ ដោយបានទម្លាក់គ្រាប់បែកចំនួន 5 គ្រាប់ទម្ងន់ 200 ផោន និង 500 ផោន បណ្តាលឱ្យមានអ្នករងរបួស និងបំផ្លាញជម្រករបស់ពួកគេអស់ជាច្រើន។

បើតាមកងកម្លាំងការពារប្រជាជនដដែលបានឱ្យដឹងថា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​លើក​មុន​លើ​ជំរំ​ជន​ភៀស​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​សម្លាប់​ជន​ស៊ីវិល​ភៀស​ខ្លួនចំនួន​១០​នាក់ ក្នុង​នោះ​មាន​កុមារ និង​ស្ត្រីផងដែរ។

ជនភៀសខ្លួនជាច្រើននាក់បានចាកចេញពីជំរំ បន្ទាប់ពីមានការវាយប្រហារនៅខែកញ្ញា ប៉ុន្តែមួយចំនួនទៀតនៅតែបន្តវត្តមាននៅទីនោះ​ ដោយសារតែការលំបាកក្នុងការផ្លាស់ទីលំនៅ៕

    

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២