ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បាននិយាយថា មេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ នៅក្នុងការវាយប្រហារមួយធ្វើឡើងដោយកងកម្លាំងប្រឆាំងស៊ីរីនៅភាគខាងលិចទីក្រុងអាឡិបប៉ូ។


យោងតាមទីភ្នាក់ងារដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ IRGC ឧត្តមសេនីយ៍ Kioumars Pourhashemi ដែលជា “ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់” ត្រូវបានសម្លាប់។ សេចក្តីរាយការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ ប្រភពបាននិយាយថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងរបបរបស់លោក Bashar al-Assad និងក្រុមប្រឆាំង Hay’et Tahrir al-Sham (HTS) បានបន្តនៅក្នុងខេត្ត Aleppo និង Idlib របស់ប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ដោយ HTS បានទាមទារគ្រប់គ្រងភូមិជាច្រើនចំនួន34 ភូមិ និងបន្តការពង្រីកការគ្រប់គ្រងរបស់ខ្លួនជាបន្តបន្ទាប់ទៀត។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីព្រឹកថ្ងៃពុធ នៅទីជនបទភាគពាយ័ព្យក្រុងអាឡិបប៉ូនៃប្រទេសស៊ីរី៕



ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា