MNDAAរបស់ភូមាបានកាត់ទោសប្រហារជីវិតទណ្ឌិតចំនួន៧នាក់នៅទីសាធារណៈ បន្ទាប់រកឃើញក្នុងករណីចាប់ជំរិត ជំរិតទារប្រាក់ និងឃាតកម្ម

នៅថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2024នេះ សារព័ត៌មាន Kokang News ដែលជាបណ្តាញព័ត៌មានរបស់កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានរាយការណ៍ថា មនុស្សចំនួន 7 នាក់ត្រូវបានកាត់ទោសប្រហារជីវិត នៅឯកន្លែងកាត់ទោសជាសាធារណៈមួយ ដោយ MNDAA នៅទីក្រុង Laukkai កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ពីបទចាប់ជំរិត ជំរិតទារប្រាក់ និងឃាតកម្ម។

ហើយជន​ជាប់​ចោទ​៦​នាក់​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ភ្លាមៗ​បន្ទាប់​ពី​កាត់​ទោសជាសាធារណៈ នៅចំពោះមុខហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលមកចោមរោមមើលការកាត់ក្តីនេះ។ ហើយជាមួយគ្នានោះដែរ មានជនសង្ស័យចំនួន​៧​នាក់​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​រំលោភ​ផ្លូវភេទ​លើ​កុមារ និង​ប៉ុនប៉ង​ប្លន់​ ក៏​ត្រូវ​បាន​ដង្ហែ​តាម​ដងផ្លូវសាធារណៈ​ផងដែរ៕

   

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២