នាវាដឹកប្រេងរុស្សីចំនួន២គ្រឿងបានលិចនៅច្រកសមុទ្រ Kerch

សារព័ត៌មានរុស្ស៊ី Mash and Baza បានរាយការណ៍កាលពីថ្ងៃទី ១៥ ខែធ្នូ ម្សិលម៉ិញនេះថា នាវាដឹកប្រេងរុស្ស៊ីពីរគ្រឿងបានរងការខូចខាតយ៉ាងយ៉ាងដំណំនៅច្រកសមុទ្រ Kerch ដោយសារលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ ហើយបានលិចចូលទៅក្នុងសមុទ្រ។ ក្រសួង​ស្ថានការណ៍​គ្រា​អាសន្ន​របស់​រុស្ស៊ី​ក៏បាន​រាយការណ៍​ដែរ​ថា នាវា​ដឹក​ប្រេង Volgoneft 212 និង Volgoneft 239 បាន​ខូចខាត។ យោងតាមក្រុមហ៊ុន Baza បានឱ្យដឹងថា នាវាទាំងពីរបានដឹកប្រេងប្រហែល 4,000 តោននៅលើនាវានីមួយៗ។

នាវា Volgoneft 212 មានសមាជិកនាវិកចំនួន 13 នាក់ ខណៈ Volgoneft 239 មានចំនួន 14 នាក់ ។ នាវិកនៃនាវាទាំងពីរបានស្នើសុំជំនួយ។ ជាការឆ្លើយតប ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ីបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-8 ជាមួយអ្នកជួយសង្គ្រោះត្រូវបានដាក់ពង្រាយ ហើយនាវិក 13 នាក់ត្រូវបានជម្លៀសចេញពីនាវា Volgoneft-212 ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេបានស្លាប់។ ក្រសួងបានផ្តោតជាចម្បងលើប្រតិបត្តិការជួយសង្គ្រោះដែលកំពុងបន្ត ដោយផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីស្ថានភាពបច្ចុប្បន្ននៃនាវាដឹកប្រេង។

Mash បានរាយការណ៍ថា កប៉ាល់ដឹកប្រេងទាំងពីរត្រូវបានសាងសង់ឡើងប្រហែល 50 ឆ្នាំមុន ហើយត្រូវបានផ្លាស់ប្តូរយ៉ាងលឿនក្នុងទសវត្សរ៍ឆ្នាំ 1990 ពីនាវាដឹកប្រេងពេញលក្ខណៈទៅជាកប៉ាល់ថ្នាក់ “ទន្លេ-សមុទ្រ”។

Baza បានរាយការណ៍ថាអ្នកស៊ើបអង្កេតបានបើកសំណុំរឿងឧក្រិដ្ឋកម្មចំនួនពីរបន្ទាប់ពីការលិចនាវាដឹកប្រេងទាំងពីរនេះ ទោះបីជារឿងនេះមិនត្រូវបានបញ្ជាក់ដោយប្រភពផ្លូវការក៏ដោយ។ គ្រីមេដែលកាន់កាប់ដោយរុស្សីគឺជាជម្រករបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ប៉ុន្តែការវាយប្រហារដោយជោគជ័យរបស់អ៊ុយក្រែនទៅលើគ្រីមៀបានបង្ខំទីក្រុងម៉ូស្គូឱ្យផ្លាស់ប្តូរទីតាំងនៃកងនាវាចររបស់ខ្លួនពីឧបទ្វីបទៅកាន់ទីក្រុងកំពង់ផែ Novorossiysk របស់រុស្ស៊ី។ អ៊ុយក្រែន​បាន​វាយ​ប្រហារ​នាវា​រុស្ស៊ី​ម្តង​ហើយ​ម្តង​ទៀត​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ការ​លុក​លុយ​ពេញ​លេញ៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២