គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅ Los Angeles សហរដ្ឋអាមេរិកបានសម្លាប់មនុស្សយ៉ាងតិចចំនួន៧នាក់ និងបំផ្លាញសំណង់ ផ្ទះសម្បែងអស់ជាង១ម៉ឺនខ្នង

មន្ត្រីក្នុងតំបន់បាននិយាយថា ភ្លើងឆេះព្រៃចំនួនពីរនៅក្នុងតំបន់ Los Angeles បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 7 នាក់ និងបានឆេះផ្ទះ និងសំណង់ប្រហែល 10,000ខ្នង ខណៈដែលភ្លើងឆេះទីបីបានជំរុញឱ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ទៀត។ ការឆាបឆេះចុងក្រោយបំផុតគឺភ្លើង Kenneth បានផ្ទុះឡើងនៅ West Hills ដែលជាសង្កាត់មួយក្នុងជ្រលង San Fernando កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។ ខណៈដែលក្រុមពន្លត់អគ្គីភ័យនៅតែកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនេះ។


អភិបាលក្រុង Los Angeles លោក Karen Bass បាននិយាយថា អគ្គិភ័យលើកទី៣ ត្រូវបានគេរំពឹងថា នឹងរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង។ បទបញ្ជាជម្លៀសចុងក្រោយនេះបានកើតឡើង ខណៈដែលមន្ត្រីបានបញ្ជាក់ថា ភ្លើងឆេះ Palisades និង Eaton បានបំផ្លាញសំណង់ប្រហែល 5,000 ដែលរួមមានផ្ទះ ក៏ដូចជាទ្រព្យសម្បត្តិផ្សេងទៀតដូចជារថយន្ត និងរោងជាដើម។ យោងតាមទីភ្នាក់ងារភ្លើងឆេះព្រៃរបស់រដ្ឋ Cal Fire បានឱ្យដឹងថា ភ្លើងទាំងពីរបានលេបត្របាក់ និងបំផ្លិចបំផ្លាញលើផ្ទៃដីទំហំជាង30,000ហិកតា។ លោក Robert Luna ស្នងការក្រុង Los Angeles បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា លោករំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត។វាមើលទៅដូចជាគ្រាប់បែកបរមាណូមួយគ្រាប់ដែលបានទម្លាក់នៅតំបន់ទាំងនេះ។


យោងតាមនាយកដ្ឋានតម្រួតខោនធី Los Angeles បានឱ្យដឹងថា មនុស្សជិត 180,000 នាក់កំពុងស្ថិតក្រោមការបញ្ជាឱ្យជម្លៀសដោយសារតែភ្លើងឆេះ ដោយមានអ្នកស្រុក 200,000 នាក់ផ្សេងទៀតទទួលរងការព្រមានពីការជម្លៀសនេះ។ តារាល្បីៗរួមមាន៖ James Woods, Paris Hilton និង Billy Crystal ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ផ្ទះក្នុងភ្នក់ភ្លើងនោះ។

ដោយរាយការណ៍ពីប៉ាស៊ីហ្វិក Palisades លោក Rob Reynolds របស់ Al Jazeera បាននិយាយថា វិសាលភាពនៃការបំផ្លិចបំផ្លាញគឺ ពិបាកនឹងយល់។មាន​វិទ្យាល័យ​មួយ… ដែល​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង។ អ្នក​អាច​មើល​ឃើញ​ផ្ទះ​ដែល​គ្មាន​សល់​អ្វី​ក្រៅ​ពី​បំពង់​ផ្សែង។ប្រធានាធិបតីអាមេរិក Joe Biden ដែលនឹងត្រូវជំនួសដោយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅសេតវិមាននៅថ្ងៃទី 20 ខែមករានេះ បានអំពាវនាវដល់សភាឱ្យផ្តល់ជំនួយ៕

 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២