អីយ៉ូយ! មកមើលគូប្រកួតសង្វៀន Dragon Kun Khmer ថ្ងៃទី២៩ ចុងសប្តាហ៍នេះ ពេញលេងទៀតហើយបងប្អូន

ភ្នំពេញ៖ អ្នកស្រុកកៀនស្វាយ ខេត្តកណ្ដាលត្រៀមខ្លួនហើយ ឬនៅ? រង់ចាំទទួលស្វាគមន៍កីឡាករគុនខ្មែរយើងទាំងអស់គ្នាផង ពួកគាត់នឹងទៅក្រឡុកពិភពគុននៅទីនោះ រយៈពេល២ថ្ងៃ នាចុងសប្តាហ៍នេះ ធានាថាមិនឱ្យអ្នកគាំទ្រខកបំណងឡើយ។

កាន់តែកក្រើក កាន់តែអស្ចារ្យ ផ្ទាំងទស្សនីយភាពប្រដាល់ដ៏ជក់ចិត្តនៅលើសង្វៀន DRAGON KUN KHMER សហការជាមួយស្ថានីយទូរទស្សន៍ TOWN FULL HDTV មានការប្រកួតជាច្រើនគូរ សម្រាប់ថ្ងៃទី២៩ ខែមីនានេះ គូប្រកួត 4 MEN TOURNAMENT (63.5Kg)គឺមានកីឡាករ រិគី អាដុំដែក,ក្រាក់ សំណាង,បញ្ញា ភត្រា,រិទ្ធី ស្តាយក្រោយ អ្នកទាំងបួននឹងមកតតាំងប្តូរកណ្តាប់ដៃគ្នាប្រកួតដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្តើមពានរង្វាន់ដ៏ស្រស់ស្អាតពីកម្មវិធី ។

គូមិត្តភាពអន្តរជាតិគុនខ្មែរកីឡាករ រិគី ខ្លឹមខ្មៅ (RICKY KLEMKHMAV) កីឡាករមកពីអាហ្វ្រិកខាងត្បូង  សេន ឌីកុន (SHANE DEACON) ។រឿង ឌីណា(REUNG DYNA) ត្រូវប៉ះកីឡាករជើងខ្លាំងអ៊ីរ៉ង់ អាមី ចាន់រាជ្យ (AMIR CHANREACH)។សម្ភស្ស គុនខ្មែរ(SAMPHORS KUNKHER) ប៉ះ កីឡាករបារាំង ហ្គាបូ រ៉េននូឈី (GABI RENUCCI)។ពេជ្យ ម៉ាណែត (PICH MANET) ប៉ះកីឡាករ ហ្សកហ្សី នីហ្សាមី ម៉ូសាវ (NYZAMI MUSAEV) ។

កុំភ្លេចជួបគ្នានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨យប់តទៅ ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ័យឧត្តម១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២