មិនធម្មតា! កូនសិស្សលោកគ្រូសេន ប៊ុនថេន ក្រសោបបានខ្សែក្រវ៉ាត់Dragon Kun Khmerយប់ម៉ិញ ឡើងផ្អើលពិភពក្បាច់គុន

ភ្នំពេញ៖ ទីបំផុតខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាត Dragon Kun Khmer បានរកឃើញម្ចាស់ហើយគឺកីឡាករយ៉ាស៊ីន សញ្ជាតិអាហ្គានីស្ថាន ដែលជាសិស្សរបស់លោកសេន ប៊ុនថេន ។កីឡាករបរទេសវ័យក្មេងយ៉ាស៊ីន បានក្រសោបខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតពីកម្មវិធី Dragon Kun Khmer នៅលើទឹកដីកៀនស្វាយ ខេត្តកណ្ដាល រាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រោយពីបានយកឈ្នះកីឡាករជើងខ្លាំងសែន រ៉ាដេត ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រយ៉ាងតានតឹង ។

កីឡាករទាំងពីរបានឆ្លងកាត់ការប្រកួតជម្រុះជុំទី ១ កីឡាករយ៉ាស៊ីន បានយកឈ្នះទៅលើកីឡាករខេវិន ម៉ាទីនេស ដោយពិន្ទុ ។ ចំណែកឯកីឡាកសែន  រ៉ាដេត បានផ្ដាច់កីឡាករម៉ុងហ្គោលី ធីសូជីរែល ឱ្យបោះបង់ការប្រកួតនៅក្នុងទឹក ២ វាយរហូតអាជ្ញាកណ្ដាលរាប់ដល់ ១០ មិនអាចបន្តការប្រកួតបាន ធ្វើឲ្យរ៉ាដេតបានឡើងទៅប៉ះកីឡាករ យ៉ា ស៊ីន នៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ ។

ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ម៉ិញនេះដ្បិតតែអ្នកគាំទ្រភាគច្រើនបានទស្សទាយកន្លងមកមុនប្រកួតហើយថា ចង់ឱ្យកីឡាករទាំងពីរប៉ះគ្នា ទីបំផុតក៏បានប៉ះគ្នាពិតមែន។ហើយការប្រកួតក៏ល្អទស្សនាលើសពីការរំពឹងទុកថែមទៀត កីឡាករទាំងពីរមិនលាក់អាវុធឡើយ បើទោះបីឆ្លងកាត់ការប្រកួតច្រើនតង់ ប៉ុន្តែកម្លាំងអ្នកទាំងពីរនៅតែមិនថមថយ ចូលវាយសម្រុកបុកទៅវិញ ទៅមក អាវុធវិញមានគ្រប់ទម្រង់ទាំងអស់ ប៉ុន្តែកីឡាករបរទេសយ៉ាស៊ីនហាក់បីដូចជាមានប្រៀបទៅលើសែន រ៉ាដេតច្រើន ព្រោះកន្លងមកអ្នកទាំងពីរក៏ធ្លាប់បានប៉ះគ្នារួចមកហើយដោយសារតែរ៉ាដេតបានយកឈ្នះពិន្ទុ ប៉ុន្តែទីបំផុតយ៉ាស៊ីនក៏សងសឹកសែន រ៉ាដេត បានសម្រេច ព្រមទាំងបានខ្សែក្រវ៉ាត់យកជូនគ្រូថែមទៀត។

គួរជម្រាបផងដែរថា កីឡាករ យ៉ា ស៊ីន បច្ចុប្បន្នហ្វឹកហាត់នៅក្លឹបសេន ប៊ុនថេនប៉ែនកាក់គុនខ្មែរ គេជាកីឡាករមកពីប្រទេសអាហ្គានីស្ថាន ដ្បិតទើបតែមកហ្វឹកហាត់នៅប្រទេសកម្ពុជាពិតមែន ប៉ុន្តែកីឡាកររូបនេះហាក់បីដូចជាមានប្រវត្តិប្រកួតល្អគ្រាន់បើ កីឡាករដែលគេធ្លាប់បានប៉ះជាមួយសុទ្ធតែជាកីឡាករជើងខ្លាំងទាំងអស់នៅក្នុងស្រុក ទើបតែចូលហ្វឹកហាត់នៅក្លឹបក្នុងស្រុកមិនទាន់បានប៉ុន្មានខែផង ក៏ស្រាប់តែក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ក្នុងកម្មវិធីដ៏ធំមួយនេះថែមទៀត៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២