រកឃើញហើយ ក្រុមត្រៀមឡើងទៅប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រជ្រើសរើសជើងឯកមីហឹរសេអ៊ូលហ្វូតសាលលីគ ឆ្នាំ២០២៤/២៥

ភ្នំពេញ៖ ផ្អើលទីលានដោនថោន កាលពីម្សិលម៉ិញនេះក្នុងជំនួបវគ្គ( SEMI-FINAL)ជម្រើសជើងឯកមីហឹរសេអ៊ូលហ្វូតសាលលីគ ឆ្នាំ២០២៤/២៥ ដែលជាការប្រកួតរវាង Mihel Seoul Young Gun និងក្រុម DIG FC ។

ក្រុមបាល់ទាត់ក្នុងសាល Mihel Seoul Young Gun បានយកឈ្នះលើក្រុមDIG FCក្នុងលទ្ធផល៣ ទល់នឹង 0 ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រត្រៀមប៉ះជាមួយក្រុម Lucky FC នៃជម្រើសជើងឯកមីហឹរសេអ៊ូលហ្វូតសាលលីគ ឆ្នាំ២០២៤/២៥ ឆាប់ៗនេះ ។

ក្រោយពីបញ្ចប់ការប្រកួតលុតក្រុម DIG FCរួច កីឡាករល្អប្រចាំការប្រកួត សប្ដាហ៍ទី១៦ (វគ្គ SEMI-FINAL)គឺកីឡាករលេខ២៣ ជិន សុវណ្ណហង្ស  របស់ក្រុមMihel Seoul Young Gun។

គួរជម្រាបផងដែរថា កាលពីម្សិលម៉ិញនេះ អ្នកគាំទ្រជាច្រើនបានទិញសំបុត្រទៅចូលរួមទស្សនាផ្ទាល់ ដោយទទួលបានការចែកជូនមីហឹរ ៣៥០ចាន និងតែអ៊ូខុង ៣៥០កែវ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​(SEMI-FINAL)ជម្រើសជើងឯកមីហឹរសេអ៊ូលហ្វូតសាលលីគ ឆ្នាំ២០២៤/២៥ ដែលជាការផ្ដល់ជូនពិសេសសម្រាប់អ្នកគាំទ្របានទៅចូលរួមលើកទឹកចិត្តកីឡាករផ្ទាល់។

ដូច្នេះកុំភ្លេចជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្របន្តទៀតដើម្បីចូលរួមលើកស្ទួយបាល់ទាត់ក្នុងសាលកម្ពុជាពង្រឹងសមត្ថភាពកីឡាករ បណ្តុះធនធានកីឡាករឆ្នើមដើម្បីឈានទៅកាន់ការប្រកួតលើឆាកអន្តរជាតិនាថ្ងៃខាងមុខ ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២