យ៉ាងហោចណាស់មនុស្សចំនួន 44 នាក់បានស្លាប់ និង 146 នាក់បានរងរបួសនៅពេលដែលដំបូលនៃក្លឹបរាត្រីមួយបានដួលរលំនៅសាធារណរដ្ឋដូមីនីកែន។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ប្រទេសបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល 1 ព្រឹកថ្ងៃអង្គារម្សិលម៉ិញនេះ នៅក្លឹបរាត្រី Jet Set ដែលមានទីតាំងនៅ Santo Domingo រដ្ឋធានីរបស់ប្រទេស។ ទីភ្នាក់ងារនេះបាននិយាយថា រហូតមកដល់ពេលនេះ អ្នករងរបួសចំនួន 146នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពផ្សេងៗ ហើយមនុស្សចមនួន 44 នាក់បានស្លាប់ដោយសារតែការដួលរលំដំបូលអាគារក្លឹបនោះ។


ការដួលរលំដំបូលអាគារក្លឹបនេះបានកើតឡើងនៅកំឡុងពេលសម្តែងដោយតារាចម្រៀងស្រី Rubby Perez បានជាប់នៅក្នុងគំនរបាក់បែកផងដែរ។ Perez ត្រូវបានគេជួយសង្គ្រោះពីគំនរបាក់បែកកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីក្រុមរុករកបានឮគាត់ច្រៀងចម្រៀងមួយបទរបស់គាត់។ គណនីមួយបញ្ជាក់ដោយកូនស្រីរបស់គាត់ឈ្មោះ Zulinka Perez ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Dominican ថា ឪពុករបស់នាងបានរងរបួស ប៉ុន្តែនៅមានជីវិត។


អាជ្ញាធរបានរាយការណ៍ពីការស្លាប់របស់លោក Nelsy Cruz អភិបាលខេត្ត Montecristi នៅក្នុងឧបទ្ទវហេតុនេះ។ យោងតាមលោកប្រធានាធិបតី Luis Abinader ,លោក Cruz បានប្រាប់គាត់អំពីព្រឹត្តិការណ៍នេះ តាមរយៈទូរស័ព្ទភ្លាមៗបន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ហើយក្រោយមកលោកបានស្លាប់នៅមន្ទីរពេទ្យ។Abinader បានសម្តែងនូវទុក្ខសោករបស់គាត់ ហើយបាននិយាយថា ភ្នាក់ងារឆ្លើយតបគ្រាអាសន្នទាំងអស់កំពុងធ្វើការដោយមិននឿយហត់លើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
លោកបានថ្លែងថា៖ «អាទិភាពរបស់យើងគឺជួយសង្គ្រោះអាយុជីវិតអ្នកដែលរងផលប៉ះពាល់។ បច្ចុប្បន្នក្រុមអ្នកជួយសង្គ្រោះជាង៣៧០នាក់កំពុងធ្វើការស្វែងរកអ្នករបួស និងអ្នកស្លាប់។ តាមការប៉ាន់ស្មានថា មនុស្សប្រមាណជា ៥០០នាក់អាចនឹងមានវត្តមាននៅពេលនៃការដួលរលំ បើទោះបីជាសមត្ថភាពរបស់ក្លឹបរាត្រីមានច្រើនជាងពីរដងក៏ដោយ។ ក្លឹបរាត្រីនេះធ្លាប់បានជួបប្រទះនឹងភ្លើងឆេះម្តងមកហើយនៅឆ្នាំ 2023 ដែលបានបំផ្លាញផ្នែកខ្លះនៃក្លឹប។ ក្រសួងសាធារណការរបស់ប្រទេសនេះបានប្រកាសស៊ើបអង្កេតរកមូលហេតុនៃការខូចរចនាសម្ព័ន្ធ។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃដើម្បីចូលរួមសម្តែងមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពដែលបានស្លាប់ដោយឧបទ្ទវហេតុដ៏រន្ធត់នេះ៕




ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា