ភ្នំពេញ៖ អស់រយៈពេលជាច្រើនសប្តាហ៍ និងច្រើនខែ នៃការប្រកួតបាល់ទាត់ Cambodian Premier League ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ គិតមកដល់សប្តាហ៍ទី២៨នេះ បានរកឃើញកីឡាករអ្នកចាំទី ដែលការពារមិនឱ្យគ្រាប់បាល់ចូលទីច្រើនជាងគេនៃក្រុមTop6។

កីឡាករអ្នកចាំទីឆ្នើមទាំងនោះគឺសុទ្ធសឹងតែមកពីក្លឹបមានប្រជាប្រិយភាពជាច្រើនក្នុងស្រុកដែលមានដូចជា៖ កីឡាករលេខ ២៧ វីរៈ តារា របស់ព្រះខ័នរាជស្វាយរៀង មាន14 Clean Sheets, កីឡាករលេខ២២ យី ប៊ុនហេង របស់ក្លឹបអង្គរ ថៃហ្គឺ មាន 9 Clean Sheets, កីឡាករលេខ១ រ៉េត លីហេង របស់ក្លឹបណាហ្គាវើល មាន7 Clean Sheets, កីឡាករលេខ ១៣ សាវែង សំណាង របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន មាន 6 Clean Sheets,កីឡាករលេខ1 កែវ សុខសិលា របស់ក្លឹបវិសាខា មាន 5 Clean Sheets និងកីឡាករលេខ 22 របស់ក្លឹបបាល់ទាត់វិសាខាមួយរូបទៀត ហ៊ុល គីមហ៊ុយមាន 4 Clean Sheets ។

គួជម្រាបផងដែរថា កីឡាករអ្នកចាំទីឆ្នើមទាំង៦រូបនេះ សុទ្ធតែមានបទពិសោធន៍ច្រើនក្នុងការប្រកួតធំៗ ហើយក៏បានជួយក្រុមជាច្រើនរួចមកហើយដែរ បច្ចុប្បន្នពួកគេកំពុងតែប្រណាំងប្រជែងប្រជាប្រិយភាពគ្នា សុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន ។

សូមបញ្ជាក់ថា តារាងចំណាត់ថ្នាក់ គិតត្រឹម សប្ដាហ៍ទី២៨នេះ បច្ចុប្បន្នក្រុមបាល់ទាត់ព្រះខ័ននារីស្វាយរៀង កំពុងតែឈរកំពូលតារាងមាន៦៧ពិន្ទុ តាមពីក្រោយដោយក្លឹបបាល់ទាត់ភ្នំពេញក្រោនមាន៦៣ពិន្ទុ និងក្រុមដែលកំពុងប្រកៀកប្រកិតជាមួយភ្នំពេញក្រោនគឺក្លឹបបាល់ទាត់វិសាខា ដែលមាន ៥៩ពិន្ទុ ក្រោយពីភ្លាត់ចាញ់ភ្នំពេញក្រោន១ទល់នឹង០កាលពីសប្តាហ៍កន្លងទៅ។ ចំណែកអង្គរថៃហ្គឺឈរនៅលេខរៀងទី ៤ បណ្ដោះអាសន្នមាន៤០ពិន្ទុ តាមពីក្រោយដោយក្រុមបាល់ទាត់ណាហ្គាវើល និងក្រុមបាល់ទាត់បឹងកេត ដែលមានពិន្ទុដាច់ឆ្ងាយពីក្រុមបួនខាងលើ ។

ដូច្នេះរង់ចាំអ៊ុតមើលថាតើរដូវកាលនេះ ក្រុមមួយណាជាជើងខ្លាំង ដែលនឹងគ្រងពានរង្វាន់លីគកំពូលកម្ពុជានារដូវកាលនេះ ៕






ដោយ ៖វិកគី