សប្តាហ៍មុន ពូលAឡើងផ្អើលអ្នកគាំទ្រ ចុះទម្រាំពូលB នៅលើសង្វៀនMas Fight សប្តាហ៍នេះ ដឹងតែណែនទៀតហើយ ព្រោះសុទ្ធតែគូជក់ចិត្ត!

ភ្នំពេញ៖ គ្រាន់តែសប្តាហ៍ដំបូងនៃការប្រកួតជម្រុះសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់ ពូលA ទទួលបានការគាំទ្រខ្លាំង ការប្រកួតជក់ចិត្តសុទ្ធតែបញ្ចប់មុនទាំងអស់ ។

ក្រឡេកមកមើលសប្តាហ៍ថ្មីនៃការប្រកួតពូលBវិញ សុទ្ធតែគូជក់ចិត្ត ដែលអ្នកស្នេហាគុនខ្មែរទន្ទឹងរងចាំទស្សនា សុទ្ធតែជាអ្នកលេងផ្លែអាវុធដ៏មុតស្រួចនៅលើសង្វៀនក្បាច់គុន ដឹងតែកក្រើកហើយនៅសប្តាហ៍នេះ ។

 

គូប្រកួតសរុបនៅលើសង្វៀន Mas Fight Cambodia សប្ដាហ៍នេះ គូប្រកួតវគ្គសន្សំពិន្ទុជុំទី១ ពូល B ខ្សែក្រវាត់ IPCC Kun Khmer រដូវកាលទី២គឺ គង់ ហូវ ត្រូវប៉ះជាមួយកីឡាករ បញ្ញា ហយហាក់, ប៉ែនកាក់ រាជសីហ៍  ត្រូវជួបប្រកួតជាមួយសេក គឹមសាន្ត។

គូមិត្តភាពអន្តរជាតិម៉ាស់ហ្វៃ (Mas Fight Rules)កីឡាករ សូត្រ ខេវិន  ជួបតតាំងជើងខ្លាំងចិន LIANG XIN,ឡុង អាឆើត  ត្រូវប៉ះកីឡាករមកពីប្រទេសប្រេស៊ីល LUIZ HENRIQUE។ សូត្រ ប៊ុនធី  ជួបតតាំងប្រណាំងកណ្តាប់ដៃជាមួយកីឡាករអ៊ីរ៉ង់  REZA MTA,ម៉ឺន មេឃា ប៉ះកីឡាករមកពីប្រទេសអ៊ីរ៉ង់  MOHAMDE EI KHLOUFI។

ព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង៣រសៀលតទៅ សង្វៀនប្រកួត នៅស្ថានីយទូរទស្សន៍ថោន ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២