ភ្នំពេញ៖ ការប្រកួតខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២៩ មានរឿងរ៉ាវ កើតឡើងប្លែកៗជាច្រើន នៅក្នុងការប្រកួតកាលពីម្សិលម៉ិញ។ ក្នុងនោះ ណាហ្គាវើលដ៍ ធ្វើបានល្អបានយកជ័យជម្នះលើវិសាខា ១ទល់០ បាន៣ពិន្ទុ នៅក្នុងទឹកដីខ្លួនឯង ខេត្តកំពង់ស្ពឺ បានហក់ឡើងមកលេខ៤ ទម្លាក់អង្គរថាយហ្គឺរ ទៅលេខ៥វិញ សម្រាប់សប្ដាហ៍ទី២៩ នេះ ។


គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី២៩នេះ ក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង មាន ៧០ពិន្ទុ លេខ២ ភ្នំពេញក្រោន មាន ៦៣ពិន្ទុ លេខ៣ វិសាខា មាន ៥៩ពិន្ទុ លេខ៤ ណាហ្គាវើលដ៍ មាន ៤៣ពិន្ទុ និង លេខ៥ អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ។


សូមបញ្ជាក់ថា ការប្រកួតបន្ទាប់របស់ក្រុមណាហ្កាវើល និងត្រូវធ្វើការធ្ងន់ប៉ះក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ដំណាក់កាលទី២ ក្នុងសប្តាហ៍ទី៣១ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ ៕



ដោយ៖ វិកគី