កុមារ 4 នាក់បានស្លាប់នៅពេលរថយន្តបុកចូលកម្មវិធីក្រោយសាលាមួយនៅ Chatham រដ្ឋ Illinois ជិត Springfield នៃសហរដ្ឋអាមេរិក។ ប៉ូលីសបាននិយាយថា ក្មេងចំនួន 4 នាក់ ដែលមានអាយុចន្លោះពី 4 ទៅ 18 ឆ្នាំបានស្លាប់កាលពីថ្ងៃច័ន្ទ នៅពេលដែលរថយន្តមួយគ្រឿងបានបើកចូលទៅក្នុងអគារលំនៅដ្ឋានដែលកំពុងប្រារព្ធកម្មវិធី។


ប៉ូលីសបាននិយាយថា រថយន្តបានបុកមនុស្សជាច្រើននាក់នៅខាងក្រៅអគារ ហើយបានបន្តទៅបុកមនុស្សជាច្រើនទៀតនៅខាងក្នុង ជាមួយគ្នានោះមានមនុស្សចំនួន៦នាក់បានរងរបួស។ ភាគច្រើននៃអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដោយរថយន្តសង្គ្រោះបន្ទាន់ និងដោយឧទ្ធម្ភាគចក្រ។
មជ្ឈមណ្ឌលក្រោយសាលាគឺជាកន្លែងដែលសិស្សបឋមសិក្សា និងវិទ្យាល័យដើរលេង និងរង់ចាំឪពុកម្តាយមកយកពួកគេ។ កាលពីថ្ងៃចន្ទ ឪពុកម្តាយរបស់ពួកគេបានប្រញាប់ទៅតំបន់នោះ បន្ទាប់ពីទទួលបានដំណឹងនៃឧបទ្ទវហេតុស្លាប់នេះ។

ប៉ូលីសមកពីទូទាំងកណ្តាលរដ្ឋ Illinois ក៏បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីការពារតំបន់នោះ ហើយក៏ដើម្បីជួយជនរងគ្រោះ និងឪពុកម្តាយដែលកំពុងស្វែងរកកន្លែងលាក់ខ្លួនរបស់កូនៗរបស់ពួកគេ។ ក្រោយពីនាំគ្នាចេញដោយសុវត្ថិភាព ក្រុមអ្នកស៊ើបអង្កេតក៏បានតាមដានអ្នកបើកបរដែលមិនមានរបួស ប៉ុន្តែនៅតែត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅឡើយ ។
អភិបាលរដ្ឋ Illinois លោក JB Pritzker បាននិយាយថា លោកមានការរន្ធត់ និងសោកស្ដាយជាខ្លាំង ចំពោះឧបទ្ទវហេតុដ៏សាហាវនេះ។ Pritzker បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា “សហគមន៍របស់យើងបានបាត់បង់ក្រុមយុវជនស្លូតត្រង់ ហើយរដ្ឋបាលរបស់លោកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃជនរងគ្រោះផងដែរ៕


ប្រភព៖ CBS
ប្រែសម្រួលដោយ៖ វាសនា