ភ្នំពេញ៖ សប្តាហ៍នេះដឹងតែប្លែកភ្នែកទៀតហើយ ជាមួយ Boostrong King of The Ring Kun Khmer សង្វៀនមូលមុនដំបូងគេបង្អស់ ថ្មី ប្លែក ប្រមូលផ្តុំទៅដោយគូប្រកួតដ៏ជក់ចិត្តជាច្រើនគូ ដែលសុទ្ធសឹងតែអ្នកប្រយុទ្ធគុនខ្មែរជើងខ្លាំងមិនធ្វើឱ្យបងប្អូនអ្នកគាំទ្រគុនខ្មែរខកបំណងឡើយ។


គូប្រកួតនៅលើសង្វៀន Boostrong King of The Ring Kun Khmer សប្តាហ៍នេះ សម្រាប់គូប្រកួតមិត្តភាពជាតិ និងអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)គឺជាការជួបគ្នារវាងកីឡាករ ខន វិចិត្រចន្ទ្រា ប៉ះជាមួយ ចាន់នូ ផានិត, រិគី នីអាគមន៍ ត្រូវប្រកួតជាមួយ រិន ភារុន,សម្ភស្ស គុនខ្មែរ ប៉ះជាមួយ ហិត សុភាព។ ហៅកៅ គុនខ្មែរ ប៉ះកីឡាករមីយ៉ាន់ម៉ា KYAW ZIN MAUNG,ធី វ៉ារិទ្ធ ប៉ះកីឡាករចិន LU ZIJIAN។


ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី០២ ខែឧសភា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន។ ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrong ផងដែរ៕


ដោយ៖ វិកគី