រថយន្តដឹកទឹកកកមួយគ្រឿងបានបើកបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តដឹកទឹកកកមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើង។កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើករថយន្តដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខកណ្តាល 2A-2638 ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ រថយន្តដឹកទឹកកកខាងលើនេះ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ទាំងកំរោល បណ្តាលឲ្យបាក់ចំនួន០២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង តែមិនបង្កឱ្យមនុស្សរងរបួសនោះឡើយ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២