ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក និងបញ្ចូនប្រភេទកីឡាហែលទឹកពាក់ជើងទា( Finswimming )កុមារា កុមារី ទៅចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទា ក្នុងកម្មវិធីប្រកួត The SEA WAVE 2025 Round 1 នាទីក្រុង Pathumthani ប្រទេស Thailand ដែលចាប់ផ្ដើមប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

គិតមកដល់បច្ចុប្បន្ននេះចូលរួមអបអរសាទរ ក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជាបានបន្តឈ្នះមេដាយ(សំរិទ្ធ) ថែម១គ្រឿងទៀតក្នុងវិញ្ញាសារជាក្រុម 50m x 4 Bi-Fin ក្នុងកម្មវិធីប្រកួត The SEA WAVE 2025 Round 1 នាទីក្រុង Pathumthani ប្រទេស Thailand នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

សម្រាប់សមាសភាពក្រុមរួមមាន៖
– កុមារា ហែម ថុនរ៉ូណាល់
– កុមារា លីម នរវិទូ
– កុមារី ប៊ុនសាន ស័កនិសា
– កុមារី ហួន ទិត្យដាលីន
សូមជម្រាបថា កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា បន្តឈ្នះមេដាយថែម៤គ្រឿងទៀត ក្នុងកម្មវិធីប្រកួត The SEA WAVE 2025 Round 1 នាទីក្រុង Pathumthani ប្រទេស Thailand នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

មេដាយបន្ថែមចំនួន៤គ្រឿងនោះ ដណ្ដើមបានដោយ កីឡាការិនី ហួន ទិត្យដាលីន ឈ្នះមេដាយសរុបចំនួន ០៣គ្រឿង ក្នុងនោះមាន
– វិញ្ញាសា ៥០ម៉ែត្រ Surface មេដាយប្រាក់ ១គ្រឿង
– វិញ្ញាសា ៥០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង
– វិញ្ញាសា ១០០ម៉ែត្រ Bi-Fin មេដាយសំរឹទ្ធ ១គ្រឿង។
កីឡាករ ហែម ថុនរ៉ូណាល់ ទទួលបានមេដាយសំរឹទ្ធិ ០១គ្រឿង លើប្រភេទវិញ្ញាសា ១០០ម៉ែត្រ Surface ។
កីឡាករ លឹម នរវិទូ ឈ្នះបានមេដាយប្រាក់ចំនួន២គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួត The SEA WAVE 2025 Round 1 នាទីក្រុង Pathumthani ប្រទេស Thailand នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។មេដាយ ០២គ្រឿងនោះ រួមមាន៖
– វិញ្ញាសា ១០០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង
– វិញ្ញាសា ៥០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង៕

ដោយ៖ វិកគី