(ខេត្តរតនគិរី)៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrugថា មានករណីចែកចាយនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ២ ឃុំក្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។


ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០៣នាក់ ហើយក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៤កញ្ចប់
២. ម៉ូតូ ចំនួន ០៣គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង
៤. ជញ្ចីថ្លឹង ចំនួន ០១គ្រឿង
៥. លោហៈធាតុ ចំនួន ០១ខ្សែ

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

