ភ្នុំពេញ៖ សង្វៀនBoostrong King of The Ring Kun Khmer សប្តាហ៍នេះនឹងទទួលស្វាគមន៍អ្នកខ្លាំងជិះយន្តហោះចម្ងាយរាប់ពាន់គីឡូម៉ែត្រមកពីចិន មកជួបតតាំងជាមួយកីឡាករជើងខ្លាំងជ័រពៅ គុនខ្មែរ ។ក្នុងការប្រកួតសប្តាហ៍នេះ អ្នកទាំងពីរនឹងត្រូវមកប្រកួតហ្គង់ចេញម្រាម ក្នុងការប្រកួតជំនួបមិត្តភាពអន្តរជាតិវាយ៣ទឹក លក្ខណៈគុនខ្មែរ ។


កីឡាករចិន ដែលនឹងត្រូវមកប្រកួតនោះមានឈ្មោះថា ហាន ហោវប៉េង មានប្រវត្តិមិនធម្មតា ធ្លាប់ប៉ះកីឡាករខ្មែរ ហើយប្រកួតមិនងាយធ្លាក់កម្លាំងឡើយ។ បើនិយាយពីកណ្ដាប់ដៃវិញគឺធ្ងន់ល្អ រហ័ស សាកសមជាគូប្រកួតជាមួយ ជ័រពៅ ។


ក្រៅពីគូប្រកួតដ៏ជក់ចិត្តនេះ ក៏នៅមានគូប្រកួទមិត្តភាពជាតិ និងអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves) ជាច្រើនគូទៀតដូចជា៖ កីឡាករ ពេជ្រ សុខហេង ត្រូវឡើងតតាំងជាមួយកីឡាករ បញ្ញា ភត្រា,ស៊ុម ខេមរា ត្រូវប្រកួតប៉ះកីឡាករ ឆង ថងសិទ្ធ,ពេជ្រ ប៊ុនហេង មកប្រកួតជាមួយ កំពែង ខ្មៅ។ចំណែកឯកីឡាករ បាន លីម ត្រូវមកជួបតតាំងប្រណាំងកណ្ដាប់ដៃជាមួយជើងខ្លាំងមកពីប្រទេសមីយ៉ាន់ម៉ា SAMUEL CUNG។
កុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតនេះឲ្យបានច្រើនកុះករ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥ កម្មវិធីចាប់ពីម៉ោង ៧យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrong ផងដែរ ៕


ដោយ៖ វិកគី