មកដល់បណ្ដើរៗហើយ ក្រុមកីឡាករអន្តរជាតិ ដើម្បីត្រៀមប្រកួតជាមួយជើងខ្លាំងគុនខ្មែរ នៅលើសង្វៀន DRAGON KUN KHMER  ដឹងតែរញ្ជួយសង្វៀនហើយចុងសប្តាហ៍នេះ

ភ្នំពេញ៖ មកវិញសប្តាហ៍នេះ ជើងខ្លាំងគុនខ្មែរជាច្រើនរូបត្រូវសម្លៀងអាវុធចាំតតាំងជាមួយអ្នកលេងក្បាច់គុនមកពីបរទេសជាច្រើនរូប ដែលបច្ចុប្បន្នមានកីឡាករខ្លះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជារួចរាល់ហើយ ត្រៀមចាំតែដល់ថ្ងៃប្រកួតតែប៉ុណ្ណោះ ចាំមើលៗកីឡាករគុនខ្មែរម្ចាស់ផ្ទះយើងអាចទប់បានដែរឬយ៉ាងណា បើកីឡាករបរទេសទាំងនោះសុទ្ធតែជាជើងខ្លាំងនៅលើសង្វៀនបែបនេះ។

ចំណែកឯម្ចាស់ផ្ទះគុនខ្មែរយើង ក៏មិនធម្មតាដែរ បច្ចុប្បន្នកំពុងតែសម្ងំហ្វឹកហាត់សំលៀងអាវុធត្រៀមស្វាគមន៍ភ្ញៀវឆ្លងដែនមកពីក្រៅប្រទេសដូចគ្នា។

អ្វីដែលកាន់តែកក្រើក និងកាន់តែអស្ចារ្យជាមួយទស្សនីយភាពប្រដាល់ដ៏ជក់ចិត្តនៅលើសង្វៀនទៀតនោះ DRAGON KUN KHMER សហការជាមួយស្ថានីយទូរទស្សន៍ TOWN FULL HDTV រៀបចំឱ្យមានការប្រកួត 4 MEN TOURNAMENT (63.5Kg)គឺមានកីឡាករ

រិទ្ធ ភារម្យ,  រៀម រ៉ង, កូស៊ីន គុនខ្មែរ និងសឹង្ហ ឡេង អ្នកលេងជើងខ្លាំងគុនខ្មែរទាំង ៤រូបនេះ នឹងឡើងល្បងកណ្ដាប់ដៃ ប្ដូរអាវុធគ្នានៅលើសង្វៀនដ៏មានប្រជាប្រិយភាពរបស់ថោន DRAGON KUN KHMER ។

បន្ថែមពីលើនេះ ក៏មានការប្រកួតគូមិត្តភាពអន្តរជាតិគុនខ្មែរផងដែរគឺកីឡាករ រដ្ឋា គុនខ្មែរ (ROTHA KUNKHMER)  ជួបតតាំងជាមួយកីឡាករសញ្ជាតិអ៊ីរ៉ងកំពុងពេញឡើងជើង អាមៀរ ចាន់រាជ្យ (AMIR CHANREACH),ជិន ចាង (CHIN JANG) ត្រូវជួបប្ដូរកណ្ដាប់ដៃជាមួយអ្នកលេងជើងខ្លាំងមកពីប្រទេស នីដឺឡែន អែក វេរើប (IKE VERRIPS),នី វីរ៉ាផា (NY VIRAPHA) ត្រូវប៉ះអ្នកលេងអាវុធក្បាច់គុនជើងខ្លាំងមួយរូបទៀតមកពីប្រទេសអ៊ីរ៉ង់ ម៉ូហាម៉េត ចាន់រាជ (MOHAMMAD CHANREACH),សូត្រ ខេវិន (SOTH KHEVIN) មកលេងកណ្ដាប់ដៃ និងរន្ទះជើងជាមួយអ្នកលេងអាវុធមកពីប្រទេស អាហ្វ្រិកខាងត្បូង ធិម៉ូធី ស្ទីនកាំ (TIMOTHY STEENKAMP) ។

ដឹងតែកក្រើកទៀតហើយ សម្រាប់ការប្រកួតថ្ងៃទី ១ ដែលត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង 8យប់តទៅ។ទីតាំងរៀបចំសង្វៀនប្រកួត នៅភូមិក្បាលដំរី២ (ព្រៃទា)សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,ហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25, TOWN SPORTS និង DRAGON BEER ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២