ត្រីក្លាសេប្រមាណជាង២តោន នាំចូលពីប្រទេសជិតខាងគ្មានលិខិតអនុញ្ញាតិត្រូវវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេលខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាក Hyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹកជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល (នាំចូលពីប្រទេសថៃ ) ។

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000គីឡូក្រាម និងត្រីកន្ធរបង្កក ទំងន់ 500គីឡូក្រាម ។

ចំពោះត្រី និងមធ្យោបាយព្រមទាំងអ្នកបើករថយន្ត មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២