ខ្លួនកំពុងពេញកម្លាំង មិនទៅរកការងារត្រឹមត្រូវធ្វើ បែរជានាំគ្នាមកធ្វើចោរឆក់តាមដងផ្លូវបែបនេះវិញ ដល់ពេលសមត្ថកិច្ចចាប់វាយខ្នោះចឹងទើបបង្ហូរទឹកភ្នែក

ភ្នំពេញ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌមានការដឹកនាំលោក ហួរ ម៉េងហួរ អធិការខណ្ឌចំការមនដឹកនាំកងកម្លាំងប៉ុស្តិ៍ផ្នែកជំនាញ និងសហការជាលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបង្រ្កាបបានបន្តបន្ទាប់សរុបចំនួន២នាក់ដែលពាក់ព័ន្ធករណីឆក់កាបូបដៃប្រជាពលរដ្ឋកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០៤ហើយចាប់បាននៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥ នៅចំណុចមុខក្លឹបULTRAផ្លូវចៃការក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ហួរ ម៉េងហួន អធិការខណ្ឌចំការមនបានអោយដឹងថាមានបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងគោលការណ៍បើកការស្រាវជ្រាវក្រោយពីជនរងគ្រោះបឆនដាក់ពាក្យបណ្ដឹងមានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់យកកាបូបដៃបានសម្រេច ។ ជនរងគ្រោះHE KERUI ភេទប្រុសអាយុ២៩ឆ្នាំជនជាតិចិនស្នាក់នៅសណ្ធាគារហ័ងសានបន្ទប់លេខ៣០៧ជាន់ទី១៧ផ្លូវចៃការក្រុម៧៨ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខEJ.6243287ចុះថ្ងៃទី០៨.១១.២០២៣។

សម្ភារៈបាត់បង់ក្នុងកាបូបមានលិខិតឆ្លងដែនចំនួន២ក្បាល.អត្តសញ្ញាណបណ្ណសញ្ញាតិចិន២សន្លឹក.បណ្ណបើកបរចំនួន០១.បណ្ណការងារកម្ពុជាចំនួន១.បណ្ណឥណពន្ធហុងកុងចំនួន០១។

 

ជនសង្ស័យបង្ក្រាបបានគឺទី១.ឈ្មោះគឿន គុណ ភេទប្រុសអាយុ ៣៣ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិដើមគរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ(គ្មានសារធាតុញៀន)។

២.ឈ្មោះលី ហ្វាស៊ី ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០០៦ ផ្លូវជាតិលេខ៥ ភូមិ២សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

សម្ភារៈវត្ថុតាងចាប់យកម៉ូតូចំនួន២គ្រឿងម៉ាកស្គុបពីពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1JC.4086 និងម៉ាកហុងដាសេ១២៥ពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ1LI.8243 កូនកាបូបដៃពណ៍ធ្វើអំពីក្រណាត់ពណ៍ប្រផេះចំនួន១.លិខិតឆ្លងដែនចំនួន២ក្បាល កាតការងារជនបរទេសចំនួន១ អត្តសញ្ញាណបណ្ណប្រជាជនចិនចំនួន៣សន្លឹក និងបណ្ណបើកបរជនបរទេសចំនួន១សន្លឹក។បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ ទៅកាន់ផ្នែកជំនាញអធិការដ្ឋានចំការមន ដើម្បីសួរនាំ និងចាត់ការបន្តតាមនិតិវិធីច្បាប់តែម្តង។

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២