តែប៉ុណ្ណេះ ឆ្ងាញ់ភ្នែកទៀតហើយ ! Mas Fight សប្ដាហ៍នេះជួបជាមួយរាហ៊ូមាស ឈុត សេរីវណ្ណថង ប៉ះជើងខ្លាំងមកពីប្រទេសអាល់ហ្ការីល

ភ្នំពេញ៖ សប្តាហ៍នេះដឹងតែបានស្រែកហ៊ោរផ្អើលសង្វៀន Mas Fightទៀតហើយបងប្អូន វត្តមានអ្នកលេងអាវុធគុនខ្មែរឈុត សេរីវ៉ាន់ថង នឹងមកអង្រួនសង្វៀនចាស់វស្សារបស់ស្ថានីយ៍ទូរទស្សន៍ថោន នាចុងសប្តាហ៍នេះ។

វណ្ណថននឹងត្រៀមទទួលស្វាគមន៍កីឡាករជើងខ្លាំងអន្តរជាតិ ដែលនឹងឆ្លងដែនមកពីប្រទេស អាល់ហ្ការីល មានឈ្មោះថាអាមេឌ យ៉ាហៃ ។ អ្នកទាំងពីរនឹងត្រូវប្រកួតគ្នា ក្នុងជំនួប Mas Fight ១ទឹក ៩នាទី អមដោយប្រាក់រង្វាន់៨សែនរៀល ជារង្វាន់បន្ថែមពីលើតម្លៃខ្លួនប្រសិនបើអាចផ្តួលគូប្រកួតឲ្យបោះបង់ នៅអំឡុងពេល៩នាទីនៃការប្រកួត។

សូមជម្រាបផងដែរថា កីឡាករឈុត សេរីវ៉ាន់ថង ជាកីឡាករអ្នកលេងអាវុធមួយរូបនៅលើសង្វៀនគុនខ្មែរ ការប្រកួតរបស់គេមិនកញ្ជ្រោល វាយមួយៗច្បាស់ ទាំងរន្ទះជើង ទាំងកម្លាំងដៃ បច្ចេកទេសល្អ ។ ចំណែកឯកីឡាករអន្តរជាតិអាមេឌ កីឡាករមានភាពវ័យឆ្លាតរហ័ស ពូកែកណ្ដាប់ដៃ ការទាត់ជើង សាកសមជាគូប្រកួតរបស់វ៉ាន់ថង។

 

ដូច្នេះសប្តាហ៍នេះ ដឹងតែពេញលេងទៀតហើយ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករនៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ នៅស្ថានីយ៍ទូរទស្សន៍ថោន កម្មវិធីចាប់ផ្តើមពីម៉ោង៣រសៀលតទៅ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,ហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25, TOWN SPORTS និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២