ទីបំផុត តារាចម្រៀង Rabee និងកីឡាករបាល់ទាត់ Nick Taylor បានដឹកដៃគ្នាចូលរោងការនៅថ្ងៃនេះហើយ ធ្វើឱ្យផ្អើលក្នុងពិភពសិល្បៈ និងបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ តារាចម្រៀងសម័យ ស្រីស្អាតពូកែវោហា៍ Rabee និងកីឡាករបាល់ទាត់របស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចូលរោងការហើយ នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥នេះ ។

ពិធីមង្គលរបស់អ្នកទាំងពីរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្នុងវិស័យកីឡា កីឡាករបាល់ទាត់ តារាសិល្បៈជាច្រើនរូប ។ ហើយក្នុងនោះដែរ ក៏ឃើញវត្តមានរបស់ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ព្រមទាំងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ក៏បានឆ្លៀតពេលចូលរួម បើទោះបីជាលោកទាំងពីរមានការមមាញឹកជាមួយធុរកិច្ច និងការងារវិស័យកីឡាជាច្រើនក៏ដោយ ។

ទំនាក់ទំនងស្នេហារបស់តារាចម្រៀងឆ្នើម និងតារាបាល់ទាត់រូបសង្ហារកូនកាត់រូបនេះ បានធ្វើឱ្យមហាជនមានការច្រណែនចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ពិសេសប្រវត្តិស្នេហារបស់ពួកគេ ហើយក៏ជាគំរូល្អសម្រាប់យុវជនដទៃទៀតផងដែរ។

ក្រោយពេលទទួលដំណឹងពីការរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរអ្នកគាំទ្រជាច្រើន ដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បានចូលរួមសម្តែងនូវការអបអរសាទរ ថ្ងៃមង្គលរបស់អ្នកទាំងពីរផងដែរ។

សូមជូនពរឱ្យជីវិតគូរបស់អ្នកទាំងពីរមានសុភមង្គលជារៀងរហូត៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២