សមត្ថកិច្ចបង្រ្កា..បក្រុមក្មេងទំនើង(ក្រុមYSK ហៅ យើងស្រលាញ់គ្នា) និង ក្រុមAline ហៅអេលៀន)បានចំនួន ១០នាក់យកទៅដុសក្អែល

ភ្នំពេញ​ ៖​ ជនសង្ស័យ១០នាក់​ ត្រូវបានកម្លាំងជំនាញ​ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ​បង្ក្រាប​ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥ ។

ក្នុងប្រតិបត្តិការ​នេះ​ ដឹកនាំដោយលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ​ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់បានសហការជាមួយកំលាំងជំនាញផែ្នកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួន ជនសង្ស័យចំនួន១០នាក់ ម៉ូតូ៦គ្រឿង ដាវ៣ដើម កាំប៉័ងតោ២ ដើម កាំបិតផ្គាក់ ១ដើម។

ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្រ្កាបបាន២ករណីរួមមាន​ ៖​

ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង) នៅចំនុច ផ្លូវផ្លូវថៃហ្គ័រ សង្កាត់ ព្រែកថ្មី   ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២និង៤០នាទីយប់ ។

ករណីទី២៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង) នៅចំនុច ផ្លូវ១០៤ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣ និង០៦នាទីយប់ ។

ហើយឥឡូវនេះ ការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវបន្តស្វែងរកបក្ខពួកដែលនៅសេសសល់បន្តទៀត។ បញ្ចាក់មុខសញ្ញាដែលនៅសេសសល់ ដែលរត់គេចខ្លួននោះ បានធ្វើសកម្មភាពហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ក្មេងទំនើង សមត្ថកិច្ចនឹងតាមបង្ក្រាបឲ្យដល់ឬសគល់ ដោយមិនយោគយល់ឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

ដោយ​ ៖​វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២