ទីបញ្ជាការស្រាលទិសទី១ប្រាសាទព្រះវិហារបានត្រៀមខ្លួនរួចរាល់ហើយរងចាំអនុវត្តបទបញ្ជាគ្រប់វិនាទី

ខេត្ត​ព្រះវិហារ​៖​ យោងតាម​ប្រភពព័ត៌មាន​ ដែលទទួលបានពីកងទ័ពជើងគោកកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាជូនវរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពលទទួលបន្ទុកការងារនៅទីបញ្ជាការស្រាលរបស់កងពល ស្ថិតនៅទិសទី១ ប្រាសាទព្រះវិហារ អនុវត្តឱ្យបានម៉ឺងម៉ាត់នៅការងារត្រៀមរថយន្ត និងកងកម្លាំងបើកបរដើម្បីទទួលបទបញ្ជារបស់ថ្នាក់លើឲ្យបានទាន់សភាពការណ៍។

បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់មេបញ្ជាការកងពល លោកវរសេនីយ៍ឯក មេបញ្ជាការរងកងពល និងកងកម្លាំងបើកបរទាំងអស់ដែលកំពុងឈរជើងនៅទីបញ្ជាការស្រាលរបស់កងពលបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទដើម្បីសម្រេចបទបញ្ជាជូនអង្គភាពឱ្យបានល្អប្រសើរ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២