ភ្នំពេញ៖ កីឡាករឈុត សេរីវ៉ាន់ថង ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរស្គាល់ថា ជាអ្នកលេងអាវុធគុនខ្មែរចិត្តសាស្ត្រមួយរូប ដែលមានការប្រយ័ត្នប្រយែងខ្លាំងណាស់ ហើយផ្លែអាវុធរបស់គេចេញមួយៗច្បាស់ៗ រហ័សគួរឱ្យចាប់អារម្មណ៍ ។ហើយការប្រកួតរបស់គេនៅក្នុងសប្តាហ៍នេះគឺរូបគេត្រូវជួបជាមួយកីឡាករ AMIR CHERAGHI ជាជើងខ្លាំងមកពីប្រទេសអ៊ឺរ៉ង់។


កីឡាករ AMIR CHERAGHI ត្រូវបានអ្នកគាំទ្រគុនខ្មែរចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបគេបានប្រកួតប៉ះកីឡាករជើងខ្លាំងក្នុងស្រុកជាច្រើន ដែលកីឡាករគុនខ្មែរយើងពិបាកក្នុងការផ្ដាច់កីឡាកររូបនេះខ្លាំងណាស់។ ហើយកន្លងមកកីឡាករគុនខ្មែរយើងមួយចំនួនត្រូវបានកីឡាករអ៊ឺរ៉ង់រូបនេះវាយផ្តាច់នៅលើសង្វៀនរួចមកហើយដែរ ដូច្នេះការប៉ះគ្នាជាមួយឈុត សេរីវ៉ាន់ថងលើកនេះ ជាជំនួបដ៏កក្រើក ជក់ចិត្ត និងតានតឹងជាពុំខាន ហើយក៏ជាគូមួយ ដែលអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទន្ទឹងរងចាំទស្សនាផងដែរ។
នៅក្នុងសប្តាហ៍នេះដែរ ក៏មានគូម៉ារ៉ាតុនដណ្តើមពានរង្វាន់ Boostrong King of The Ring Kun Khmer (51Kg)ផងដែររួមមាន៖ កីឡាករគុនខ្មែរ ហ៊ឹម សេរី (HEM SERY),អ្នកលេងកែង រស្មី គុនខ្មែរ (REAKSMEY KUNKHMER) ,ហ្គ្រីន ប៉ៃលីន សាក់ឆៃចក់ (GREEN PAILIN SAKCHAICHOK) កីឡាករប្រទេសឡាវ,គីរៀល ជីហ្ស៊ីក (KIRIL CHIZHIK) មកពីប្រទេសរុស្ស៊ី។ហើយកីឡាករទាំងបួនរូបនេះ នឹងមកតតាំងដើម្បីដណ្ដើមពេលរង្វាន់ដ៏ធំប្រចាំសប្តាហ៍របស់កម្មវិធី ។កីឡាករទាំង 4រូបនេះ នឹងត្រូវឡើងមកចាប់ឆ្នោតដើម្បីជ្រើសរើសដៃគូប្រកួតជម្រុះជុំទី1 អ្នកឈ្នះជុំទី 1 ទាំងពីរ នឹងត្រូវឡើងទៅប៉ះគ្នាជុំផ្ដាច់ព្រ័ត្រដណ្ដើមយកពានរង្វាន់Boostrong King of The Ring Kun Khmer (51Kg)។

សម្រាប់គូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)វិញគឺជាការជួបគ្នារវាងកីឡាករ វ៉េង សុភ័ក្រ ប៉ះជាមួយជើងខ្លាំងចិន កីឡាករ YU HAO។
ញ៉ាំប៊ូសស្រ្តងជួយគុនខ្មែរ ប៊ូសស្រ្តងឱ្យឡានកីឡាករគុនខ្មែរ ៧គ្រឿងរួចមកហើយ ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ស្អែកនេះ កម្មវិធីប្រកួតនឹងចាប់ផ្តើមពីម៉ោង ៧យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានេះដែរ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrong ផងដែរ។
កុំភ្លេចរងចាំទស្សនានូវការប្រកួតដ៏ជក់ចិត្តនេះ ដែលរៀបចំជាពិសេសសម្រាប់អ្នកគាំទ្រដែលតែងតែចូលរួមទស្សនាការប្រកួតនៅសង្វៀនBoostrong King of The Ring Kun Khmer ៕

ដោយ៖ វិកគី