បុគ្គលិកជំនួយមនុស្សធម៌ចំនួន5នាក់ត្រូវបានស.ម្លា.ប់ ដោយការវា.យប្រ.ហាររបស់អ៊ីស្រាអែលនៅតំបន់ GAZA

អង្គការមនុស្សធម៌អន្តរជាតិបានប្រកាសកាលពីល្ងាចថ្ងៃពុធថា បុគ្គលិកជំនួយរបស់ខ្លួនចំនួន៥នាក់ មកពីអង្គការមនុស្សធម៌អន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល ដែលធ្វើការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈពីរនាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។

IHH បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហសេវិករបស់យើង៥នាក់ ដែលធ្វើការលើគម្រោងរបស់យើងនៅហ្គាហ្សាដោយសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ត្រូវបានទុក្ករកម្មនៅក្នុងការវាយប្រហារនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយកងកម្លាំងអ៊ីស្រាអែលដែលកាន់កាប់ក្នុងរយៈពេលពីរថ្ងៃកន្លងមក ហើយពីរនាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។

អង្គការនេះបានថ្កោលទោស “ការវាយប្រហារដ៏សាហាវ” របស់អ៊ីស្រាអែល ដែលផ្តោតលើបុគ្គលិកជំនួយមនុស្សធម៌ ដែលប្រថុយជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលត្រូវគេជិះជាន់នៅតំបន់ហ្គាហ្សា។ អង្គការនេះបានប្រកាសថា “ទុក្ករបុគ្គលរបស់យើងគឺ Mohammed al-Mubayyid, Ahmed Bustan, Mutaz Rajab, Jamal al-Mubayyid, Ishaq al-Tayf” អង្គការនេះបានប្រកាសចូលរួមការរំលែកទុក្ខដល់គ្រួសាររបស់ពួកគេ។

កាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិរបស់ WFP លោក Cindy McCain បានធ្វើការព្រមានថា មនុស្សកន្លះលាននាក់នៅក្នុងតំបន់ហ្គាហ្សា “គ្មានសុវត្ថិភាពអាហារ” និងប្រឈមនឹងគ្រោះទុរ្ភិក្ស ដែលតម្រូវឱ្យមានការជួយសង្គ្រោះជាបន្ទាន់៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖​ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២