អាណិតណាស់ យុវជនម្នាក់ត្រូវរថយន្ត​កុងតឺន័រ​បើក​បុ.ក និង​កិ.ន​ បណ្តាលឱ្យ​ដា..ច់ខ្លួន​ជា​ពីរ​កំណាត់ស្លា..ប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារ​បើកប៉ះជាមួយរថយន្ត​មួយ​គ្រឿង​បណ្តាល​ដួល​ ហើយត្រូវរថយន្តមួយគ្រឿងទៀតជាន់​ហ្រ្វាំង​មិន​ទាន់ក៏បាន​ជ្រុលមក​បុក​ម៉ូតូ និង​កិន​ជន​រងគ្រោះ​បណ្តាល​ឲ្យ​ដាច់ខ្លួន​ជា​ពីរកំណាត់​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើត​ហេតុ​ ។ហេតុការណ៍នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលឡើង​កាល​ពី​ម៉ោង​ 3នឹង​៤០នាទី​រសៀល​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២៥ ​នៅតាម​បណ្តោយ​មហា​វិថី​ឈ្នះ​ឈ្នះ​ ទល់​មុខ​ មន្ទីរ​ពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ ស្ថិត​នៅ​សង្កាត់​គោក​រកា​រ ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងសពជនរងគ្រោះមាន​ ឈ្មោះ​កេន​ ឌី​ ​អាយុ​១៨​មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​ការដ្ឋាន​សំណង់​ ​ស្ថិត​នៅ​សង្កាត់​គោក​រការ ​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​រវាំងជំ​ ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​ ។

 

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយប្រាប់​ថា ​នៅមុន​ពេល​កើត​ហេតុ​ គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ធូដេ​​ពណ៌​ផ្ទៃ​មេឃ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FN-6767ធ្វើដំណើរ​តាម​បណ្ដោយ​​ មហា​វិថី​ឈ្នះ​ឈ្នះ​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ​ហើយ​ក៏​បាន​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ មិន​ចាំ​ម៉ាក​បណ្តាល​ឲ្យ​ដួល​ ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3C-0094ដែល​បើក​ពី​ក្រោយ​ជាន់​ហ្រ្វាំង​មិន​ជាប់​ក៏​ជ្រុលទៅ​បុក​កិន​ជន​រងគ្រោះ​ចំពាក់​កណ្តាល​បណ្តាល​ឲ្យ​ដាច់​ខ្លួន​ជា​ពីរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។

បើតាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្តទៀត​ថា​ ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ រថយន្ត​ដែល​ប៉ះ​ជាមួយ​ម៉ូតូ​ជន​រងគ្រោះ​ ដំបូង​បាន​បើក​គេច​ខ្លួនទៅ​បាត់​ ចំណែក​អ្នក​បើក​បរ​ រថយន្ត​ដែល​បើក​កិន​ជនរងគ្រោះ​ដោយ​ថា​ខ្លួន​មិន​ខុស​ មិន​ព្រម​រត់​ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​ ប្រគល់​ទៅ​ផ្នែក​ជំនាញ​ផង​ដែរ​ ។

 

បន្ទាប់ពីកើត​ហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ចុះមកវាស់​វែង​ ​យក​ម៉ូតូ​ជន​រងគ្រោះ​ ព្រម​ទាំង​រថយន្តទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​ការ​ដោះ​ស្រាយ​នៅពេលក្រោយ។ ចំណែក​សព​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២