ភ្នំពេញ៖ ក្រោយពីប្រមូលម្ដុំគ្នាបង្កើតកម្មវិធីសប្បុរសធម៌ ចូលរួមបរិច្ចាគដើម្បីជួយសង្គ្រោះជីវិតមនុស្សបានជោគជ័យកន្លងមក ពេលនេះក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាត្រៀមចូលរួមកម្មវិធីសប្បុរសធម៌ថ្មីមួយទៀត គឺការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធីតា(TYDA)គ្រោងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់។

ក្រុមបាល់ទាត់ពិធីករកីឡាកម្ពជាតែងតែសកម្មក្នុងការប្រកួតមិត្តភាព កំដៅសាច់ដុំ បង្កើនចំណងមិត្តភាព សាមគ្គីភាព ផ្ដល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមក ជាមួយក្រុមបាល់ទាត់មិនមែនអាជីព តាមបណ្ដាសមាគម អង្គភាព ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជននានា ក្រោយពីទំនេរពីកិច្ចការងារប្រចាំថ្ងៃហើយនោះ ក្នុងន័យកីឡានាំមកនូវសុខភាព។
តួយ៉ាងសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធីតា(TYDA) គឺជាការួមចំណែកជួយផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ឲ្យកាន់តែច្រើនឡើងៗចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

កុំភ្លេចចូលរួមទស្សនាដោយសេរី ការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោធីតា(TYDA) គ្រោងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់។ម្នាក់បន្តិចៗ សង្គ្រោះកុមាររាប់ម៉ឺននាក់ គាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ។
ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈធនាគារអេស៊ីលីដា លេខ 0001-0341273813 សម្រាប់ប្រាក់រៀល និង 0001-0341273824 សម្រាប់ប្រាក់ដុល្លារអាមេរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពដែលបានផ្សព្វផ្សាយ។
ដូច្នេះកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ផ្សារភ្ជាប់ព្រឹត្តិការណ៍កីឡាជាមួយកម្មវិធីមនុស្សធម៌ ដើម្បីជួយលើកកម្ពស់សង្គមជាតិ ជាពិសេសផ្សព្វផ្សាយឲ្យយុវជនចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមលេងកីឡាឲ្យបានច្រើន និងចូលរួមកម្មវិធីមនុស្សធម៌នៅក្នុងសង្គមកាន់តែច្រើនកុះករ៕

ដោយ៖ វិកគី