នៅភាគខាងត្បូងប្រទេសថៃមានករណីបំ..ផ្ទុះគ្រា.ប់បែ.ក បណ្តាលឲ្យស្លា..ប់១នាក់ និងរបួ.ស៤នាក់

នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ មានករណីជនមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់បែក ដើម្បីស្ទាក់រថយន្តមន្ត្រីអនុរក្សក្នុងភូមិបាណាប្រារ ឃុំប៉ាណារ ស្រុកប៉ាណារ ខេត្តប៉ាតានី ប្រទេសថៃ បណ្តាលឲ្យស្លា..ប់ម្នាក់ និង​រង​របួ.ស​មនុស្ស៤​នាក់​។

ក្រោយកើតហេតុ តំបន់នោះត្រូវ​បាន​គេ​បិទ រង់ចាំ​ក្រុម​កម្ចាត់​គ្រាប់បែក EOD មក​ពិនិត្យ និង​បោសសម្អាត។

ឥឡូវនេះ មន្ត្រីអាជ្ញាធរនៃប្រទេសថៃ កំពុងធ្វើការត្រួតពិនិត្យទីកន្លែងដែលរងការវាយប្រហារ និងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនមិនស្គាល់អត្តសញ្ញាណរូបនោះ៕

ប្រភព៖ Matichon Online

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២