បើកម៉ូតូប៉ះឡាំប្រឺតា​ដួល ត្រូវរថយន្តធំមកពីក្រោយកិនស្លាប់ភ្លាមៗនៅក្នលែងកើតហេតុ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូឡាំប្រឺតា​ដួល បណ្តាលឲ្យរថយន្តធុនធំមកពីក្រោយកិន ស្លាប់នៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ០៨ នឹង ៥០នាទីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ​វេងស្រេង​ ត្រង់ចំណុចស្តុប​សេះមាស​ ក្នុងសង្កាត់​ស្ទឹង​មានជ័យ​ទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ វ៉ន អាយុ៥០ឆ្នាំ មុខរបកម្មករសំណង់ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

ប្រភពព័ត៌មានពីពលរដ្ឋធ្វើដំណើរតាមផ្លូវជាមួយគ្នាបានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BS-8125 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើត ហេតុ ជនរងគ្រោះបានបត់ស្តាំ គោលបំណងឆ្លងផ្លូវ តែមិនប្រយ័ត្ន បានជ្រុលបុកពីក្រោយឡាំប្រឺតា​ មិនចាំស្លាកលេខ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល ។ ប៉ុន្តែចៃដន្យមាន បុរសម្នាក់បានបើករថយន្ត​ កុងតឺន័រ​ ពាក់ស្លាកលេខ ភ្នំពេញ​ 3B-0978 បើកក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ​វេងស្រេង​ ក្នុងទិសដៅ​ពីកើតទៅលិច​ បានមកពីក្រោយកិនបណ្តាលឲ្យស្លាប់ កៀបជាប់ក្រោមរថយន្តតែម្តង ។ ភ្លាមៗ អ្នកបើកឡាំប្រឺតា រួមនឹង អ្នករថយន្តធំ បានរត់គេចខ្លួន បាត់ស្រមោល បន្សល់តែ រថយន្តនៅនឹងកន្លែង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងយកម៉ូតូរួមទាំងរថយន្តរក្សាទុក​នឹងធ្វើកំណត់ហេតុប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី​​ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២