កាន់តែក្តៅ ! សហព័ន្ធកីឡាប្រដាល់គុនខ្មែរចេញសេចក្តីជូនដំណឹងឱ្យបញ្ឈប់ការចាប់គូរកីឡាករ កីឡាការិនីជនជាតិថៃ ចាប់ពីពេលនេះតទៅ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្តីជូនដំណឹងផ្លូវការមួយនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ដីពីការចាប់គូកីឡាករ កីឡាការិនីជនជាតិថៃ នៅលើសង្វៀនប្រដាល់គុនខ្មែរ ។

ដោយនៅក្នុងសេចក្តីជូនដំណឹងនោះ បានឲ្យដឹងថា ” សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹងជាថ្មី ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ដូច្នេះសូមមហាជន និងស្ថានីយទូរទស្សន៍ទាំងអស់ មេត្តាជ្រាបនូវដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាពិសេសបន្តផ្សព្វផ្សាយដើម្បីឲ្យបានទូលំទូលាយអំពីសេចក្តីជូនដំណឹងនេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២