ភ្នំពេញ៖ ហោះមកភ្លាមៗតែម្ដង គ្រាន់តែដឹងថាត្រូវប៉ះជើងខ្លាំង ពូកែទាំងរន្ទះជើង ពូកែទាំងកណ្ដាប់ដៃ កីឡាករសូត្រ វាសនា គុនខ្មែរ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។ ដៃគូរបស់កីឡាករសូត្រ វាសនា គឺជាកីឡាករជើងខ្លាំងមកពីប្រទេសអឺរ៉ង់ ដែលមានឈ្មោះថា REZA។ កីឡាកររូបនេះមានស៊ុសខ្លាំង ហើយការវាយកណ្ដាប់ដៃច្បាស់ ប៉ុន្តែបើនិយាយពីជើងក្រោមវិញ អាចនៅមានកម្រិតជាងកីឡាករគុនខ្មែរ ស៊ូត្រ វាសនា ។


សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ វាសនា ហាក់បីដូចជា វាយបានលឿនជាងមុន ហើយប៉ុន្មានប្រកួតចុងក្រោយសុទ្ធតែទទួលបានជ័យជំនះទាំងអស់ មិនថា ការប្រកួតតូច ឬធំនោះឡើយ គេតែងតែប្រកួតអស់ពីសមត្ថភាព ហើយធ្វើឱ្យអ្នកទស្សនាសរសើរមិនដាច់ពីមាត់ថា សមត្ថភាពរបស់គេខុសពីមុនឆ្ងាយណាស់ ក្រោយពីចូលរួមជាមួយក្លឹបគុនខ្មែរដូនតា ។

មិនត្រឹមតែគូពិសេសនេះទេ ក្រៅពីនោះ ក៏នៅមានការប្រកួតជាច្រើនគូទៀត នៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)។ក្នុងនោះគូម៉ារ៉ាតុងដណ្តើមពានរង្វាន់ ទម្ងន់(57Kg)គឺមានកីឡាករ ជ័យ គឹមហុង, រឿង ឌីណា, ឡុង ខេត្ត និងធន់ អៀងឡេង ផងដែរ។ដោយកីឡាករទាំង 4រូបនេះ នឹងត្រូវឡើងចាប់ឆ្នោតដើម្បីជ្រើសរើសដៃគូប្រកួតជម្រុះជុំទី1 ម្ចាស់ពានម៉ារ៉ាតុង នឹងក្លាយជាបេក្ខភាពត្រៀមប្រកួតវិលជុំខ្សែក្រវាត់។

ថែមពីលើគូដណ្តើមពានរង្វាន់នេះ ក៏មានការប្រកួតគូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)ជាច្រើនគូទៀត ដែលសុទ្ធសឹងតែជាអ្នកប្រយុទ្ធជើងខ្លាំងទាំងជាតិ និងអន្តរជាតិរួមមាន៖
– អេ ណារ័ត្ន នឹងត្រូវជួបតតាំងជាមួយជើងខ្លាំងមកពីប្រទេសចិន AYU MUGU។
– ចំរើន គុនខ្មែរ លើកនេះត្រូវឡើងប្ដូររន្ទះជើងជាមួយកីឡាករពូកែកណ្តាប់ដៃមកពីប្រទេសហ្វីលីពីន ANDREI AMERKHAN។

ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2025ស្អែកនេះ កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងប្រកួតនៅស្ថានីយ៍ទូរទស្សន៍ថោន។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ៕

ដោយ៖ វិកគី