បង្ក្រា.បបានគ្រឿងញៀនជាង ៤គីឡូក្រាម និងចា.ប់ខ្លួនជនល្មើសម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ៖ កម្លាំងជំនាញ (ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹមហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី រក្សាទុកដឹក ជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ដែលទើបទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

របាយការណ៍បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស ១នាក់ ភេទប្រុស ជន ជាតិខ្មែរ អាយុ៣២ឆ្នាំ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់៧០៧. ៥៩ក្រាម គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២០៦៦,០៥ក្រាម គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (WY,ICE) ទម្ងន់ ១២៩២.០៥ក្រាម សរុបរួមសារធាតុញៀនទម្ងន់ជាង ៤គីឡូក្រាម។

បច្ចុប្បន្ន ជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២