ភ្នំពេញ៖ បាត់មុខពីសង្វៀនថោនយូរដែរហើយ ស្មានតែទៅណា តាមពិតទៅសម្ងំហ្វឹកហាត់វិជ្ជាគុនសោះ បងប្អូនប្រាកដជាបានស្គាល់ហើយអ្នកលេងគុនខ្មែរ ផ្ការីកគ្រប់រដូវ នៅតែល្បីដូចឈ្មោះ សាច់សល្អក្បាច់ សែន រ៉ាដេត អ្នកខេត្តកោះកុង ត្រៀមលេងសង្វៀនឈុតធំ ជាមួយជើងខ្លាំងគុនខ្មែរជាច្រើនរូបទៀត។ កុំឲ្យកម្មវិធីពិសេសនេះ រំលងណាបងប្អូន ដឹងតែកក្រើកសង្វៀន Boostrong King of The Ring Kun Khmer ហើយសប្តាហ៍នេះ។

អ្នកណាៗក៏ដឹងដែរថា កីឡាករវ័យក្មេងរូបនេះ មានទាំងសមត្ថភាព រូបសម្បត្តិក៏ស្រស់សង្ហា ចរឹតលក្ខណៈសុភាពរាបសាររម្យទម អ្នកគាំទ្រតាំងពីជំនាន់មុនរហូតដល់បច្ចុប្បន្ន នៅតែបន្តចង់មើលការប្រកួតរបស់កីឡាកររូបនេះជានិច្ច ។
សែន រ៉ាដេត ជាកីឡាករ មានចិត្តសឿងនៅលើសង្វៀន ហើយបើនិយាយពីកែងវិញ គឺច្បាស់ណាស់ មិនងាយមានអ្នកណាគេចកែងរបស់គេទាន់ឡើយ។ ក្បាច់ក្បូរក្នុងការវាយ មើលជ្រុងណាក៏ជក់ចិត្ត តែប៉ុណ្ណេះដឹងតែពេញសង្វៀនទៀតហើយសប្តាហ៍នេះ ។
ចង់ដឹងថា តើអ្នកលេងគុនខ្មែរវ័យក្មេងជើងខ្លាំងរូបនេះនឹងត្រូវប៉ះកីឡាកររូបណា រង់ចាំអ៊ុតមើលការចាប់ឆ្នោត រើសគូប្រកួតថ្ងៃខាងមុខនេះ ។

បើតាមកីឡាកររូបនេះបានឲ្យដឹងថា ការបាត់មុខមួយរយៈនេះដោយសារតែរូបគេមានបញ្ហារបួសកែងដៃ ក្រោយពីធូរស្បើយក៏សម្ងំហ្វឹកហាត់ដើម្បីត្រៀមកម្មវិធីធំក្រោយពីស្ថានីយទូរទស្សន៍ថោនបានទំនាក់ទំនងទៅ ព្រោះគេចង់ស្អំបេះដូងអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំការប្រកួតរបស់គេ ។
ការប្រកួតនឹងប្រព្រឹត្តទៅ នៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2025 កម្មវិធីចាប់ផ្តើមពីម៉ោង7យប់ទៅ។ Boostrong King of The Ring Kun Khmer សង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក សែន រ៉ាដេត នឹងមានវត្តមានប្រកួតនៅសង្វៀន Boostrong King of The Ring Kun Khmer សប្ដាហ៍នេះ ជាមួយនឹងកីឡាករជួរមុខល្បីៗជាច្រើនរូបទៀត។ដូច្នេះបងប្អូនកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករនៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrongផងដែរ ៕

ដោយ៖ វិកគី